Paris Hilton ​ប្រកាស​ប្រជែងតំណែងប្រធានាធិបតីអាមេរិក​ ហើយប្តូរពណ៌សេតវិមានពីសទៅជា​ពណ៌ផ្កាឈូកវិញ

ចែករំលែក៖

អាមេរិក៖ មនុស្សជាច្រើនបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ក្រោយពេល​តារាស្រីដ៏ល្បីល្បាញ​​ នាង​ប៉ារីស
ហ៊ីលតុន (Paris Hilton) បានប្រកាសប្រជែងតំណែងប្រធានាធិបតីអាមេរិក​។ មិនតែប៉ុណ្ណោះ នាងបានប្រកាសថា នឹងប្តូរពណ៌សេតវិមាន​«White house»ទៅ​ជា​​ «Pink house»វិញ។
តារាដ៏ល្បីល្បាញរបស់ហូលីវូដ​និងជាអ្នកជំនួញដ៏ជោគជ័យ​ នាង​ប៉ារីសហ៊ីលតុន អាយុ​៣៩ឆ្នាំ​បានប្រកាសថា «នេះជាការបោះឆ្នោតដ៏សំខាន់​បំផុតរបស់យើង​។ សន្លឹកឆ្នោតនិីមួយៗ​គឺបានបង្កើតឲ្យមានការខុសប្លែកគ្នា​ ដូច្នេះមនុស្សគ្រប់រូបត្រូវតែទៅបោះឆ្នោត»។
នាង ប៉ារីស ហ៊ីលតុនក៏បានបង្ហាញពាក្យស្លោកសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួនដែរ គឺ “Let’s Make America Hot Again #Paris For President” (ធ្វើឲ្យអាមេរិកទាក់ទាញឡើងវិញ​)។ ទន្ទឹមនឹងនោះ នាង ប៉ារីស ហ៊ីលតុនក៏បានបញ្ជាក់ផងដែរថា អ្វីដែលនាងត្រូវធ្វើដំបូងគេបង្អស់​ពេលក្លាយជាប្រធានាធិបតីអាមេរិក គឺប្តូរពណ៌​សេតវិមានពីពណ៌សទៅជាពណ៌ផ្កាឈូកវិញ។
នាង​ប៉ារីស​ ហ៊ីលតុន ធ្លាប់ធ្វើឲ្យកក្រើកហូលីវូដ​​ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ​​នាង​តិចបង្ហាញខ្លួនជាសាធារណៈណាស់ ទាំងនោះហើយបានជាមនុស្សជាច្រើនយល់ឃើញថា នាងបានចាកចេញពីសិល្បៈ ដោយផ្តោតទៅលើមុខជំនួញរបស់គ្រួសារវិញ​។ ប៉ុន្តែការប្រកាសចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិក ​ធ្វើឲ្យ កក្រើកវិស័យសិល្បៈជាថ្មី ។
មនុស្សជាច្រើន​យល់ឃើញថា សកម្មភាពរបស់​នាង​ប៉ារីស ហ៊ីលតុន ដែលបានប្រកាសប្រជែងតំណែងប្រធានាធិបតីអាមេរិក គឺគ្រាន់តែជាយុទ្ធសាស្ត្របង្កើនការចាប់អារម្មណ៍ជាថ្មី​មកលើខ្លួនតែប៉ុណ្ណោះ​ ដើម្បីផលប្រយោជនអាជីវកម្មរបស់នាង​៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print