ហ្វីលីពីន អ្នកស្លាប់ដោយសារកូវីដកើនដល់១៦២នាក់ ត្រឹមតែមួយថ្ងៃ

ចែករំលែក៖

ប្រភពពីប្រទេសហ្វីលីពីនបានឱ្យដឹងថា ត្រឹមតែរយះពេលមួយថ្ងៃប៉ុណ្ណោះ មានអ្នកស្លាប់ដោយសារជំងឺឆ្លងកូវីដ-១៩ រហូតដល់ទៅ ១៦២នាក់ ដែលតួលេខនេះ គឺខ្ពស់ជាងគេ ក្នុងប្រទេស និងនៅតំបន់អាស៊ីអាគ្នេយ៍ ។
ប្រភពពីអាជ្ញាធរប្រទេសហ្វីលីពីន បានឱ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះថា បញ្ហានេះក៏បានព្រមានពីហានិភ័យ ដែលករណីស្លាប់ និងការឆ្លងបន្តកើនឡើង ក្រោយការបន្ធូរបន្ថយ និងការរឹតត្បិត ។
ដោយឡែក អាជ្ញាធរ សុខាភិបាល ហ្វីលីពីន បានប្រកាសថា អ្នកស្លាប់ដោយសារជំងឺកូវីដ គិតមកដល់ពេលនេះសរុប
ចំនួន១ ៥៣៤នាក់ ។ ករណី ឆ្លង សរុប នៅ ប្រទេស អាស៊ីអាគ្នេយ៍មួយនេះ មានដល់៥៦ ២៥៩នាក់ ក្រោយមានករណីឆ្លង ថ្មីចំនួន២ ០៣៧នាក់ទៀត ។
តាមការលើកឡើងរបស់ លោកស្រី Maria Rosario Vergeire រដ្ឋលេខាធិការក្រសួងសុខាភិបាលហ្វីលីពីនបានបញ្ជាក់ថា តួលេខឆ្លងកូវីដ១៩ នឹងអាចបន្តកើនឡើងទៀត ។
គួររម្លឹកថា កាលពីពេលកន្លងទៅនេះ ប្រមុខរដ្ឋាភិបាលប្រទេសនេះ បានបន្ធូរការរឹតត្បិតដ៏ម៉ឹងម៉ាត់ និងយូរបំផុតមួយ នៅ ទីក្រុង ម៉ានីល ដែលមានប្រជាជន ច្រើន ។ ប៉ុន្តែ លោក ក៏បាន បញ្ជា ឲ្យ បិទ ទីក្រុង សេ ប៊ូ មួយរយៈ ពេល ទៀត បន្ទាប់ពី ករណី ឆ្លង ជំងឺ ផ្លូវដង្ហើម កើនឡើង ៕

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print