រុស្សុី អះអាងថា៖ ខ្លួនរកឃើញវ៉ាក់សាំងការពារកូវីដដំបូងគេ

ចែករំលែក៖

ប្រទេសរុស្សុី៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះបានលើកឡើងថា ខ្លួនជាប្រទេសដំបូងគេ ដែលជោគជ័យលើការធ្វើតេស្ដវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ លើមនុស្ស។

តាមការលើកឡើងរបស់គេហទំព័រ Sputnik ដែលគ្រប់គ្រងដោយរដ្ឋរុស្ស៊ីបានឱ្យដឹងថា ការទទួលជោគជ័យលើការធ្វើតេស្ដលើមនុស្សសម្រាប់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដំបូងគេបំផុតនៅលើពិភពលោកធ្វើឡើង នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Sechenov ក្នុងទីក្រុងម៉ូស្គូ។ សាកលវិទ្យាល័យនេះ ត្រូវបានគេឱ្យដឹងថា បានចាប់ផ្ដើមធ្វើតេស្ដលើមនុស្សដោយប្រើវ៉ាក់សាំងបង្កើតដោយវិទ្យាស្ថានផ្នែករោគរាតត្បាត និងមីក្រូជីវសាស្រ្ត Gamalei តាំងតែពីថ្ងៃទី១៨ ខែមិថុនាកន្លងទៅ ប៉ុន្តែមិនបានបញ្ជាក់ថាមានអ្នកស្ម័គ្រចិត្តប៉ុន្មានអ្នកបានចូលរួមនោះទេ។ ក្រុមអ្នកស្ម័គ្រចិត្តដំបូងដែលបានចូលរួមតេស្ដវ៉ាក់សាំងនេះ ក៏នឹងត្រូវរំសាយចេញនៅថ្ងៃពុធ ហើយក្រុមទី២ នឹងរំសាយនៅថ្ងៃទី២០ ខែកក្កដា នេះផ្ទាល់។

លោក Alexander Lukashev នាយកវិទ្យាស្ថានវេជ្ជសាស្ត្រប៉ារ៉ាស៊ីត នៅសាកលវិទ្យាល័យ Sechenov បានបញ្ជាក់ថា គោលបំណងនៃដំណាក់កាលនៃការសិក្សានេះ គឺដើម្បីបង្ហាញពីសុវត្ថិភាពរបស់វ៉ាក់សាំងសម្រាប់សុខភាពមនុស្ស ហើយយើងបានធ្វើវាដោយជោគជ័យ។ លោកបន្តថា សុវត្ថិភាពវ៉ាក់សាំងត្រូវបានបញ្ជាក់។ វាត្រូវនឹងសុវត្ថិភាពនៃវ៉ាក់សាំងទាំងដទៃ ដែលមាននៅលើទីផ្សារដូចគ្នា។
ប្រភពខាងលើបានបញ្ជាក់បន្ថែមថា ផែនការអភិវឌ្ឍវ៉ាក់សាំងត្រូវបានកំណត់រួចហើយ ដោយអ្នកអភិវឌ្ឍន៍យុទ្ធសាស្ត្រ រួមមានភាពស្មុគស្មាញនៃស្ថានភាពរាលដាលជាមួយវីរុស និងលទ្ធភាពនៃការបង្កើនផលិតកម្ម។ ប៉ុន្តែប្រទេសរុស្ស៊ីនៅតែមិនទាន់និយាយថា នឹងមានចែកចាយទៅពិភពលោកពេលណានោះទេ៕

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print