ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២១និង២០នាទីយប់ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ សហការជាមួយកម្លាំងគណៈ បញ្ជាការឯកភាពខណ្ខចំការមន កម្លាំងនគរបាលខណ្ឌចំការមន កម្លាំងកងរាជអាវុធខណ្ឌចំការមន និងកម្លាំងសាលាសង្កាត់ផ្សារដើមថ្កូវ ដឹកនាំដោយលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឧចំការមន រាជធានីភ្នំពេញ
បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ ហាងខារ៉ាអូខេ ចេ ដែលមានទីតាំងស្ថិតនៅអគារលេខ៣០ ផ្លូវលេខ៤៨៨ ក្រុមទី២៤ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃើញថា ទីតាំងខាងលើកំពុងដំណើរការខារ៉ាអូខេ
ដោយមានភ្ញៀវប្រុសៗចំនួន៦៥នាក់ប្រុស នារីបំរើ ចំនួន 209 នាក់បុគ្គលឹក ចំនួន 90 នាក់ស្រី70 នាក់
បន្ទាប់មកក្រុមការងារ បានសម្រេច និងណែនាំអោយម្ចាស់អាជីវកម្ម ផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន អោយ ក្លែងកាយអាជីវកម្មខារ៉ាអូខេ ជាភោជនីយដ្ឋានវិញ ដោយមានលិខិតអនុញ្ញាតិពីសាលារាជធានីភ្នំពេញ ។
នៅក្នុងការចុះត្រួតពិនិត្យ និងណែនាំ បានបញ្ចប់នៅវេលាម៉ោង 21 និង40 នាទី។
ហើយបន្ទាប់មកក្រុមការងារចម្រុះ បានចុះទៅត្រួតពិនិត្យ ហាងខារ៉ាអូខេឡាស៏ ដែលមានទីតាំងលេខ 17 ផ្លូវ 488 ក្រុម 24 ភូមិ 3 សង្កាត់ផ្សារដើមថ្កូូវ ឃើញថាទីតាំងខាងលើកំពុងដំណើរការខារ៉ាអូខេដោយមានភ្ញៀវ ចំនួន 64 នាក់ប្រុស នារីបំរើ ចំនួន 100 នាក់
បុគ្គលិកចំនួន 35 នាក់ ស្រី20 នាក់
បន្ទាប់មកក្រុមការងារបានសំរេច និងណែនាំម្ចាស់អាជីវកម្ម ផ្អាកជាបណ្ដោះអាសន្ន អោយក្លែងកាយអាជីវកម្មខារ៉ាអូខេ ជាភោជនីយដ្ឋានវិញ ដោយមានលិខិតអនុញ្ញាតិពីសាលារាជធានីភ្នំពេញ ។