សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញប្រារព្ធខួបលើកទី២៧ ទិវាបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស

ចែករំលែក៖

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាពប្រារព្ធពិធីខួបលើកទី២៧ ទិវាបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២០)។

សូមជម្រាបជូនថា៖ កម្មពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រី តំណាងក្រសួងស្ថាប័ន ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងសេនានុព័ន្ធយោធាប្រទេសជាមិត្តយ៉ាងច្រើនផងដែរ។

ក្នុងពិធីនេះដែរ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឡើងអានសន្ទរកថា ពាក់ព័ន្ធនឹងលទ្ធផលការងារដែលកងរាជអាវុធលើផ្ទៃប្រទេស បានសម្រេចកន្លងមក ដើម្បីជាជម្រាបដល់គណៈអធិបតី និងភ្ញៀវកិត្តិយស ដែលអញ្ជើញចូលក្នុងការកម្មវិធីជាដើម។
នៅក្នុងពិធីរំលឹកខួប២៧ឆ្នាំ នៃការបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេសនេះដែរ កងរាជអាវុធហត្ថ នឹងមានការបញ្ចុះបឋមសិលាសាងសង់អគារទីចាត់ការវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) ដើម្បីជាការអបអរដល់ថ្ងៃបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣-១៤កក្កដា ២០១៩ ផងដែរ។

សូមបញ្ជាក់ថា៖ កងរាជអាវុធហត្ថ គឺជាអង្គភាពទ័ពជំនាញមួយ ជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ។ កងរាជអាវុធហត្ថមានតួនាទី និងភារកិច្ចថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ជួយសង្គ្រោះប្រជាពលរដ្ឋ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌទូទៅ ការពារកិត្តិយស និងផលប្រយោជន៍យោធា និងផ្តល់កម្លាំងគាំទ្រ ក្រសួង ស្ថាប័ន ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់។ មានវិសាលភាពលើផ្ទៃប្រទេសទាំងមូលទៅលើយោធាក្នុងជួរកងទ័ព និងលើពលរដ្ឋស៊ីវិលថែមទៀតផងនេះ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print