នគរបាលខណ្ឌជ្រោយចង្វាបង្ហាញមុខជនសង្ស័យ៤នាក់ មុខសញ្ញាជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ជ្រោយចង្វាបង្ហាញមុខជនសង្ស័យ​៤​នាក់​ដែលជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​។

IMG_3477

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យខាងលើត្រូវបានកម្លាំងព្រហ្មទណ្ឌ​ខណ្ឌ​ជ្រោយចង្វា សហការជាមួយកម្លាំងប៉ុស្តិ៍ជ្រោយចង្វាឃាត់ខ្លួនបានជនសង្ស័យ៣នាក់​ ​កាលពី​ម៉ោង​៩ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦​នេះ នៅចំណុចមុខវត្តគៀនឃ្លាំង តាមផ្លូវជាតិ​លេខ​៦​ ភូមិ​គៀន​ឃ្លាំង សង្កាត់​-ខណ្ឌ​ជ្រោយចង្វា យកមកសួរនាំ ទើបឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅរកាកោង។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​នោះ​រួមមាន​៖ ទី​១/ ឈ្មោះ ទូច ម៉េង​ហ័​រ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ​ភូមិ​រកា​កោង ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្តកណ្តាល ទី​២/ ឈ្មោះ ឃៀង គឹម​ហ័​រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ផ្សារ​ដេប៉ូ ខណ្ឌទួលគោក ទី​៣/ ឈ្មោះ វុ​ធ មករា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរសិស្សថ្នាក់ទី១០ នៅវិទ្យាល័យវត្តកោះ មានទីលំនៅសង្កាត់អូរឬស្សី១ ខណ្ឌ៧មករា និងម្នាក់ទៀតដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះឃឿន និត ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិអន្លុងគគីរ ឃំុព្រែកតាកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។​

សមត្ថកិច្ច​បាន​បន្ត​ថា នៅពេល​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ខាងលើនេះ កម្លាំង​សមត្ថកិច្ច​រកឃើញ​គ្រឿងញៀន ( ក្រាម​ពណ៌​ស​ថ្លា ) ចំនួន​៤៣​កញ្ចប់​ និងម៉ូតូ​សង​ប៉ិច​១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​1FO-3822​រួម​និង​សម្ភា​រៈ​មួយចំនួន​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤នាក់​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

IMG_3513

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print