អភិបាលខណ្ឌច្បារអំពៅទទួលស្គាល់ថាពិតជាមានការលំបាកក្នុងការបង្ក្រាបគ្រឿងញៀននិងល្បែងស៊ីសង

ចែករំលែក៖

ភ្នំពេញ៖ បញ្ហាគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងបញ្ហាសណ្តាប់ធ្នាប់នៅតែជាប្រធានបទសំខាន់របស់ក្រុមប្រឹក្សាខណ្ឌស្នើ អោយគណៈអភិបាលអនុវត្តអោយបានប្រសើរឡើងថែមទៀត  ព្រោះបញ្ហាទាំងនេះ ប្រជាពលរដ្ឋបានរិះគន់ដល់អាជ្ញាធរខណ្ឌថា ហាក់ដូចជាពុំមានសកម្មភាព ក្នុងការអនុវត្តអោយបានក្តៅគគុកសោះ ។

20160128_094634

ការលើកឡើងក្នុងន័យក្រើនរំលឹកអោយគណៈអភិបាលពង្រឹងការងាររដ្ឋបាលទូទៅនៅក្នុងមូលដ្ឋានខណ្ឌនេះ ធ្វើក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅក្រោមវត្តមានលោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ , លោក អ៊ាង ស៊ីផាន អភិបាលនៃគណៈអភិបាល ខណ្ឌ និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សា , លោក-លោកស្រីជាចៅសង្កាត់ទាំង៨ និងមន្ត្រីទទួលបន្ទុកអនុវត្តផែនការសកម្មភាពជាច្រើននាក់ទៀត ។

ពាក់ព័ន្ធទៅនិងការលើកឡើងពីសំណាក់ សមាជិកក្រុមប្រឹក្សាខណ្ឌ លោកអ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារ អំពៅបានឆ្លើយតបទៅនិងមតិលើកឡើងរបស់ក្រុមប្រឹក្សាខណ្ឌដូច្នេះ  លោកទទួល ស្គាល់ថា ពិតជាមានការលំបាកក្នុងការបង្ក្រាប មុខសញ្ញាជួញដូរនិង ប្រើប្រាស់ថ្នាំញៀន ជាពិសេសមេក្លោងធំតែម្តងព្រោះយើងមិនទាន់មានជំនាញស៊ីជម្រៅក្នុងការបង្ក្រាប ណាមួយមេក្លោងរកស៊ីជួញដូរថ្នាំញៀននេះមានល្បិចខ្ពស់ជាងសមត្ថកិច្ចទៅទៀត។ ទោះជាជួបនូវបញ្ហាប្រឈមយ៉ាងណាក៍ដោយបញ្ហាបង្ក្រាបគ្រឿងញៀននេះនៅតែធ្វើជាប្រចាំមិនដកថយឡើយ ។ ថ្វីត្បិតតែចាប់មេធំ ជួញដូរថ្នាំញៀនមិនបានប៉ុន្តែមុខសញ្ញាជួញដូរជាច្រើននាក់ចាប់ខ្លួនជាបន្តបន្ទាប់ ដកហូតបានថ្នាំញៀនជាច្រើន កញ្ចប់បញ្ជូនទៅតុលាការ ។ បើតាមចំណាត់ថ្នាក់ដែលចេញដោយក្រសួងមហាផ្ទៃ ខណ្ឌច្បារអំពៅទទួលបាន ចំណាត់ថ្នាក់លេខ២ ក្នុងចំណោម ខណ្ឌទាំង១២ នៅរាជធានីភ្នំពេញ ក្នុងការបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន ។

លោកអភិបាលខណ្ឌបានបន្តថា ចំពោះបញ្ហាបង្ក្រាបល្បែងស៊ីសងក៍លោកទទួលស្គាល់ថា ពិតជាមានការលំបាកដែរ ឥឡូវនេះក្រុមអ្នកនិយមលេងល្បែងបានប្តូរពេលវេលា ឈប់លេងពេលថ្ងៃនាំគ្នាលេង ពេលយប់វិញម្តង តែលោកប្តេជ្ញាថា ឆ្នាំ២០១៦នេះឈប់បំបាត់ល្បែងស៊ីសងអោយអស់ទោះក្នុងរូបភាពណាក៍ដោយ ។ ដោយឡែកបញ្ហាសណ្តាប់ធ្នាប់នៅសាធារណៈដែលមានភាពរញ៉េរញ៉ៃហើយត្រូវប្រជាពលរដ្ឋរិះគន់នោះ  ក្នុងនាមអាជ្ញាធរខណ្ឌសុំចិត្តប្រជាពលរដ្ឋវិញ  ដោយសារតែការដ្ឋានផ្លូវជាតិលេខ១កំពុងដំណើរ  ក្រោយពីស្ថាបនារួចរាល់និងដាក់អោយប្រើប្រាស់ជាផ្លូវការអាជ្ញាធរខណ្ឌនិងរៀបចំសណ្តាប់ធ្នាប់អោយបានល្អប្រសើរ ព្រោះផ្លូវនេះគឺជាផ្លូវអាស៊ាន ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់ ៕

IMG-20160128-WA0068

20160128_095239

IMG-20160128-WA0066

20160128_095433

IMG-20160128-WA0065

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print