បើករថយន្តអត់ពាក់ខ្សែរក្រវាត់ប៉ុុលីសចរាចរឃាត់ត្រួតពិនិត្យមិនឈប់បើកបំបុកសមត្ថកិច្ចរត់ចែកជើងគ្នាព្រាត

ចែករំលែក៖

ភ្នំពេេញ៖ បុរសជើងខ្លាំងម្នាក់បើករថយន្តដឹកខ្សាច់មួយគ្រឿងម៉ាកNISSAN ពណ៍ស ពាក់ស្លាកលេខភ្នំពេញ3A-3689បើកបរដោយពុំបានពាក់ខ្សែរក្រវាត់ឲ្យបានត្រូវនគរបាលចរាចរហៅឈប់ត្រួតពិនិត្យមិនឈប់ហើយបើកបុកបារ៉ាស់និងរកបុកសមត្ថកិច្ចតែសំណាងល្អមួយៗរត់ចែកជើងគ្នាទាន់។

Untitled-1

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំណុចស្តុបណតប្រីដផ្លូវ២០០៤ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

បើយោងតាមសម្តីនគរបាលចរាចរណ៍ខណ្ឌសែនសុខខាងលើបានឲ្យដឹងថាមុនពេលកើតហេតុកម្លាំងនគរបាលចរាចរណ៍ខណ្ឌសែនសុខបានចុះត្រួតពិនិត្យនិងពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចខាងលើ ហើយក៏ប្រទះឃើញបុរសខាងលើបើករថយន្ដដឹកខ្សាច់មួយគ្រឿងដោយពុំបានពាក់ខ្សែរក្រវ៉ាត់ ពេលនោះកម្លាំងសមត្ថកិច្ចឃើញដូច្នេះក៏ហៅឲ្យឈប់ដើម្បីត្រួតពិនិត្យតែបុរសជើងខ្លាំងដែលជាអ្នកបើកបររថយន្តខាងលើនេះពុំបានឈប់ឲ្យត្រួតពិនិត្យនោះទេដោយព្យាយាមបើករត់គេចរហូតដល់ស្តុបណូគាទើបសមត្ថយករថយន្តសារ៉ែនឃាំងមុខទើបឃាត់រថយន្តខាងលើនេះបាន។

លុះឃាត់រថយន្តបានហើយបុរសជើងខ្លាំងខាងលើនេះមិនបានចុះពីលើរថយន្ដសុំទោសសមត្ថកិច្ចសូម្បីតែមួយមាត់ បែរជាអង្គុយចុចទូរស័ព្ទរកអន្តរាគមន៍ជិតកន្លះម៉ោង ដោយសមត្ថកិច្ចឈរចាំយូរពេកក៏សម្រេចយករថយន្តខាងលើនេះទៅរក្សាទុកនៅអធិការដ្ឌាននគរបាលខណ្ឌសែនសុខ
ចាត់ការតាមនិតិវិធី៕

IMG-20160128-WA0160

IMG-20160128-WA0161

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print