ចូល​បោច​សក់​ខ្ទប់​នឹង​ឥដ្ឋ​ប្លន់​យក​ លុយ​និង​គ្រឿងអលង្ការ​ខណៈ​ប្ដី​ជន​ រង​គ្រោះ​ដឹក​កូន​ទៅ​សាលា​

ចែករំលែក៖

​ភ្នំពេញ​៖​ ចាប់ពី​ដើមឆ្នាំ​២០១៦​ រហូត​ដល់​ពេល​នេះ​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​ ២០១៦​ បើ​និយាយ​ពី​បទល្មើស​លួច​ ឆក់​ ប្លន់​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក៏​ដូច​នៅ​ តាម​បណ្ដា​ខេត្ដ​មួយ​ចំនួន​បាន​កក្រើក​ ឡើង​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ហើយ​ក្នុង​ ករណី​ទាំងនោះ​បាន​បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ ខ្លះ​រង​របួសធ្ងន់​ និង​ខ្លះ​បាន​បាត់បង់​អាយុ​ ជីវិត​ហើយ​ទ្រព្យសម្បត្ដិ​ក៏​បាត់បង់​ផង​ ដែរ​ ។​

IMG-20160128-WA0050

​បើ​ទោះជា​ករណី​ទាំង​អស់នេះ​សមត្ថ​ កិច្ច​គ្រប់​លំដាប់ថ្នាក់​បាន​ខិតខំ​ពង្រឹង​និង​ ទប់ស្កាត់​តាម​បណ្ដា​គោលដៅ​ក៏​នៅ​ក្នុង​ មូលដ្ឋាន​ហាក់បីដូចជា​មិន​ទាន់​មាន​ ប្រសិទ្ធភាព​នៅឡើយ​ ។​ ជាក់ស្ដែង​កាល​ ពី​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៦​ មាន​ករណី​វាយ​ប្លន់​ក្នុងផ្ទះ​យក​លុយ​និង​ ទ្រព្យសម្បត្ដិ​របស់​ជន​រង​គ្រោះ​អស់​ជាង​ ១​ម៉ឺន​ដុល្លារ​ ខណៈ​ប្ដី​នាង​បាន​ដឹក​កូនស្រី​ ទៅ​ដាក់​សាលា​ ហើយ​ត្រូវ​ជន​មិន​ស្គាល់​ មុខ​លបចូល​ទៅ​ចាប់​សក់​ជន​រង​គ្រោះ​ បោក​ខ្ទប់​នឹង​ឥដ្ឋ​បណ្ដាល​ឱ្យ​សន្លប់​ ។​

​ភាព​ភ្ញាក់ផ្អើល​ខាងលើ​នេះ​បាន​កើត​ ឡើង​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក​ ថ្ងៃ​ទី​ ២៨​ ខែមករា​ ឆ្នាំ​២០១៦​ ស្ថិត​នៅផ្ទះ​ លេខ​៩៣២​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ៥​ ក្នុង​ក្រុម​ទី​២​ ភូមិ​មិត្ដភាព​ សង្កាត់​-​ខណ្ឌឫស្សីកែវ​ ។​

​ស្ដ្រី​រង​គ្រោះ​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ ស្គាល់ឈ្មោះ​ចាយ​ សុគន្ធ​ អាយុ​៣៣​ឆ្នាំ​ មានមុខរ​បរជា​អ្នកលក់​ពួក​ ស្នាក់​នៅ​ ផ្ទះ​កើតហេតុ​ខាងលើ​ និង​ប្ដី​ឈ្មោះ​ហោ​ រ៉ា​វី​ មានកូន​នៅ​ក្នុង​បន្ទុក​២​នាក់​ ។​

​បើ​តាម​សម្ដី​ស្ដ្រី​រង​គ្រោះ​បាន​រៀប​ រាប់​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ប្ដី​របស់​ គាត់​បាន​ដឹក​កូនស្រី​ទៅ​ដាក់​សាលា​ដោយ​ ក្នុងផ្ទះ​នោះ​មាន​តែ​គាត់​និង​កូន​តូច​ម្នាក់​ ទៀត​កំពុង​រៀបចំ​កន្លែងដេក​ឱ្យ​បាន​រៀប​ រយ​ ។​ លុះ​មួយសន្ទុះ​ក្រោយមក​មិនដឹង​ មាន​បុរស​ម្នាក់​មកពីណា​បាន​លបចូល​ មក​ក្នុងផ្ទះ​របស់​គាត់​រួច​យកដៃ​ចាប់​សក់​ បោក​ខ្ទប់​ទៅ​នឹង​ឥដ្ឋ​ដែល​ដំបូង​ឡើយ​គាត់​ ស្មាន​តែ​ប្ដី​ធ្វើ​លេង​ក៏​ក្រឡេក​មើល​មុខ​ ជន​នោះ​ក៏​បាន​ចាប់​បោក​ជា​ច្រើន​ដង​ បណ្ដាល​ឱ្យ​គាត់​សន្លប់​លែង​ដឹងខ្លួន​ ។​

​ប្រភព​ខាងលើ​បានឱ្យ​ដឹង​ទៀត​ថា​ ខណៈ​ស្ដ្រី​រង​គ្រោះ​លែង​ដឹងខ្លួន​ជនល្មើស​ បាន​កកូរកកាយ​រើ​នៅ​ក្នុង​បន្ទប់​យក​លុយ​ ជាង​៦​ពាន់​ដុល្លារ​និង​គ្រឿងអលង្ការ​មួយ​ចំនួន​គេចខ្លួន​បាត់​តែ​ម្ដង​ ។​

​ស្ដ្រី​រង​គ្រោះ​បាន​និយាយ​ថា​ សម្ភារ​ ដែល​បាត់បង់​មាន​ប្រាក់​ដុល្លារ​ជាង​៦​ពាន់​ ដែល​ម្រា​ប់​វេរ​ឱ្យ​ថ្លៃ​ទំនិញ​គេ​ ហើយ​ របស់របរ​គាត់​មាន​ខ្សែ​ក​មាស​២​ខ្សែ​ជិត​ ១​តម្លឹង​ ខ្សែដៃ​ ចិញ្ចៀន​ និង​ក្រវិល​ក៏​ជន​ នោះ​យក​ទៅ​ដែរ​ ។​ នៅ​កន្លែង​កើតហេតុ​ គេ​បានឃើញ​សមត្ថកិច្ច​ក៏​ដូច​ជា​កង​រាជ​ អាវុធ​ខណ្ឌ​បាន​ចុះ​ទៅ​ដល់ទី​តាំង​ពិនិត្យ​ ក្នុងផ្ទះ​ជន​រង​គ្រោះ​និង​សួរនាំ​ពី​ភិនភាគ​ ជនល្មើស​ដើម្បី​ស្រាវជ្រាវ​ចាប់ខ្លួន​នៅ​ ពេល​ក្រោយ​ ៕​

IMG-20160128-WA0052

IMG-20160128-WA0051

IMG-20160128-WA0053

...

ដោយ៖ អរុណរះ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print