ស្រវឹងស្រាចាប់ក្មេងស្រីរំលោភ ត្រូវម្តាយជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ យុវជន​ម្នាក់​ធ្វើ​សកម្មភាព​ចាប់​​ក្មេង​ស្រី​អាយុ​៧​ឆ្នាំ​ម្នាក់​ រំលោភ​រហូត​បាន​សម្រេច ខណៈ​​នាង​ដើរទៅ​បត់ជើង​នៅ​ខាងក្រោយ​ផ្ទះ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យដើរមកដេកនៅក្រោមផ្ទះ ហើយត្រូវក្មេងរងគ្រោះដើរមកប្រាប់បងប្អូន ហើយរាយការណ៍ទៅសមត្ថកិច្ចចុះមកឃាត់ខ្លួនតែម្តង។

image1 (2)

ហេតុការណ៍​នេះ​បានកើតឡើង​កាលពី​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៧ ខែមក​រា ឆ្នាំ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រែក​តា​រ័ត្ន សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វា។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលចាប់ក្មេងរំលោភខាងលើមាន​ឈ្មោះ​ស សម្បត្តិ អាយុ​១៧​ឆ្នាំ ជា​កម្មករ​សំណង់ រីឯ​ក្មេង​ស្រី​រង​គ្រោះមាន​អាយុ​៧​ឆ្នាំ ។

ប្រភព​ពីសមត្ថកិច្ចបានឲ្យដឹងទៀតថា មុន​ពេល​កើត​ហេតុ ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង រួច​ដើរទៅ​ដេក​នៅ​ក្រោមផ្ទះ​របស់​ក្មេង​ស្រី​រង​គ្រោះ ដល់ពេល​កើតហេតុ ក្មេង​ស្រី​រង​គ្រោះ​​បានចុះពីលើផ្ទះ​ ដើរទៅ​ខាងក្រោយ​ផ្ទះ​ដើម្បី​បត់ជើង ហើយក៏​​ត្រូវ​ជនសង្ស័យ​ដើរ​តាមពី​ក្រោយទៅ​​ចាប់​នាង​រំលោភ​តែ​ម្តង ។

ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានដើរមកដេកក្រោមផ្ទះវិញ ភ្លាមនោះ​ក្មេង​ស្រី​រង​គ្រោះ​បាន​រត់​មក​ផ្ទះ​វិញ​ រៀបរាប់​ប្រាប់​ឪពុក​ម្តាយ ក៏​ភ្ញាក់ផ្អើល​ប្តឹង​សមត្ថកិច្ចឱ្យ​ចាប់ខ្លួន​តែ​ម្តង។

បើតាមសម្តីជនសង្ស័យបាននិយាយថា មកពីខ្លួន​ស្រវឹង​ទើបធ្វើបែបនេះ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

image2 (1)

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print