(​ខ្សឹប​ដាក់​ត្រចៀក​)៖​ ប្រធាន​សាខា​ពន្ធដារ​ខេត្តឧត្តរមានជ័យ​ធុំក្លិន​មិន​ស្រួល

ចែករំលែក៖

​លោក​ ជុំ​ សំ​និ​ត​ ប្រធាន​សាខា​ពន្ធដារ​ខេត្តឧត្តរមានជ័យ​ ដែល​កាន់​តំណែង​នេះ​អស់​រយៈ​ជិត​២០​ឆ្នាំ​មក​នោះ​ មានរឿង​រ៉ាវ​ពុក​រលួយ​ដោយ​ស្ងៀមស្ងាត់​ជា​ច្រើន​ ។​ ករណី​ថ្មីៗ​នេះ​ បាន​កើតឡើង​ចំពោះ​ការ​បង់ប្រាក់​ដើម្បី​បិទ​ក្រុមហ៊ុន​ ប៉ុន្តែ​បែរជា​លោក​ប្រធាន​ស៊ីដាច់​ទៅ​វិញ​ ។​ ជំនាន់​មុន​មានរឿង​រ៉ាវ​ស្នេហា​ ជំពាក់​វាក់​វិ​ន​ទៀត​ផង​ ។​

​ប្រភព​រាយការណ៍​ថា​ ក្រុមហ៊ុន​ឯកជន​មួយ​បាន​ក្ស័យធន​ តាំងពី​ឆ្នាំ​២០១០​ ហើយ​តំណាង​ក្រុមហ៊ុន​ក៏​មិន​បាន​បង់ពន្ធ​ជូន​រដ្ឋ​អស់​រយៈពេល​៥​ឆ្នាំ​ហើយ​ដែរ​ ។​ ស្រាប់តែ​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៥​ លោក​ ជុំ​ សំ​និ​ត​ បាន​កោះហៅ​តំណាង​ក្រុមហ៊ុន​ទៅ​ផាកពិន័យ​ជា​ប្រាក់​ជាង​១២​លាន​រៀល​ និង​បង្ខំ​ឲ្យ​បង់ប្រាក់​ជាង​១​លាន​រៀល​ទៀត​ជា​ថ្នូរ​នឹង​ការ​រត់​ឯកសារ​ បិទ​ក្រុមហ៊ុន​ឲ្យ​បាន​ឆាប់​ ងាយ​នឹង​ចាក​ផុត​ពី​ការ​ផាកពិន័យ​ ។​ លោក​ប្រធាន​ប្រាប់​តំណាង​ក្រុមហ៊ុន​ថា​ រយៈពេល​២​ស​ប្តា​ហ៍​ ឯកសារ​បិទ​ក្រុមហ៊ុន​នឹង​ចូល​ជា​ធរមាន​ ។​ ប៉ុន្តែ​តាំងពី​ចុងខែ​កក្កដា​ ឆ្នាំ​២០១៥​មក​ដល់​ពេល​នេះ​ គេ​មិនឃើញ​មាន​ឯកសារ​អ្វី​ស្តី​ពី​ការ​បិទ​ក្រុមហ៊ុន​នោះ​ឡើយ​ ។​

...

​មន្ត្រី​សាលាខេត្ត​ឧត្តរមានជ័យ​បាន​និយាយ​ថា​ ទ​ង្វើ​របស់​លោក​ ជុំ​ សំ​និ​ត​ ជា​រឿង​ខុសច្បាប់​ ។​ សាខា​ពន្ធដារ​ គឺ​គ្មាន​សិទ្ធិ​ពិន័យ​ក្រុមហ៊ុន​ជា​ដាច់ខាត​ គឺ​គ្រាន់តែ​ចេញ​សេចក្តីជូនដំណឹង​៣​ដង​ និង​ចេញ​លិខិត​ក្រើនរំលឹក​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​បានដឹង​តែ​ប៉ុណ្ណោះ​ ។​ គេ​និយាយ​ថា​ លោក​ ជុំ​ សំ​និ​ត​ មានរឿង​ច្រើន​ណាស់​ តាំងពី​មក​កាន់​កន្លែង​នេះ​ ៕​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print