បុរសម្នាក់ជិះម៉ូតូបញ្ច្រាសផ្លូវជ្រុលបុករ៉ឺម៉កបណ្តាលអោយរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានរងរបួសបាក់ជើងម្ខាងត្រូវបានរថយន្តសង្គ្ដឹកទៅមន្ទីរភ្លាមៗដោយសារតែរូបគាត់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនទាំងបញ្ច្រាសផ្លូវហើយជ្រុលបុករ៉ឺម៉កពេញទំហឹង។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីថ្ងៃត្រង់​ ថ្ងៃទី២៨​ ខែមករា​ ឆ្នាំ​២០១៦​ នៅតាមបណ្តោយផ្លូវអូឌឹម​  ស្ថិតក្នុងសង្កាត់ចោមចៅ​ ខណ្ឌពោធិ៍​សែនជ័យ​។

ជនរងគ្រោះឈ្មោះ ពែល​ ធូ​ ភេទប្រុស អាយុ៤៧ឆ្នាំ​ ស្នាក់នៅភូមិតាស្គរ​ សង្កាត់ពន់សាំង​ ខណ្ឌព្រែកភ្នៅ​ ជិះម៉ូតូម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១០​ បិទតែមពណ៍ខៀវ​ ពាក់ស្លាកលេខកណ្តាល1l. 2167 ។ ចំណែកម្ចាស់រ៉ឺម៉ក​ ឈ្មោះស្រ៊ូន​ កំសាន​ ភេទប្រុស​ អាយុ៣៧ឆ្នាំ​  មានស្រុកកំំណើតនៅខេត្តតាកែវ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុុគេបានឃើញបុរសម្នាក់បើកម៉ូតូសណ្តោងរ៉ឺក​ ធ្វើដំណើរតាមបណ្តោយផ្លូវអូឌឹម​ ក្នុងទិសដៅលិចទៅកើតខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ទៀតជិះម៉ូតូហុងដាឌ្រីម​ ក្នុងល្បឿនលឿនទាំងបញ្ច្រាសទិសដៅចរាចរបានបុកគ្នាពេញទំហឹងបណ្តាលអោយម្ចាស់ម៉ូតូបាក់ជើងម្ខាង​ ចំណែកម្ចាស់រ៉ឺម៉ករបួសស្រាល​ ដោយឡែកម៉ូតូនិងរ៉ឺមករងការខូចខាតទាំងសងខាង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ​ បន្ទាប់មកបងប្អូនខាងម្ចាស់ម៉ូតូចេញមុខមកដោះស្រាយដោយភាគីខាងម្ចាស់រ៉ឺមកចេញថ្លៃព្យាបាលចំនួន៧០$ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

 

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print