ជនសង្ស័យ​ពីរ​នាក់​ប្លន់​យក​ម៉ូតូ​ហ្វី​ណូ​ពី​នារី​ម្នាក់​បាន​សម្រេច​ហើយ​ជិះ​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​

ចែករំលែក៖

​ភ្នំពេញ៖​ ក្រុម​ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់​ បាន​ធ្វើ​សកម្មភាព​បាញ់​គំរាម​ប្លន់​យក​ម៉ូតូ​ហ្វី​ណូ​ និង​ទូរស័ព្ទ​អាយ​ហ្វូ​ន​ស៊ី​ក​ពី​នារី​ម្នាក់​បាន​សម្រេច​ ហើយ​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​ដោយ​សុ​វត្តិភាព​ ។​

image2 (1)

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ខាង​មុខ​ស្ថានីយ៍​ប្រេង​ឥន្ន​:​សូ​គី​ម៉េច​ តាម​បណ្ដោយ​ផ្លូវ​ នេ​រុ​ហ៍​ ស្ថិត​ក្នុង​សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ។​

​ជន​រង​ឈ្មោះ​ ម៉ា​ ណែ​ត​ ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ​ ស្នាក់​នៅ​ម្ដុំ​ដី​អិន​ ធ្វើការ​នៅ​ណា​ហ្គា​រ​វើ​ល​ ។​

​តាម​ដី​ជន​រង​គ្រោះ​បាន​រៀបរាប់​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ រូប​នាង​ទើបតែ​ចេញពី​ធ្វើការ​ដោយ​ជិះ​ម៉ូតូ​ម៉ាក​ ហ្វី​ណូ​ ព​ណ៍​ខៀវ​ មិន​ចាំ​ស្លាក​លេខ​ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ នេ​រុ​ហ៍​ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​លេចមុខ​ជនសង្ស័យ​ពីរ​នាក់​ ជិះ​ម៉ូតូ​ធន់​ធំ​មួយ​គ្រឿង​ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​ បាន​ជិះ​មក​ជិត​គៀក​អោយ​ឈប់​និង​គំរៀម​បាញ់​សម្លាប់​ចោល​បើ​នាង​ហ៊ាន​ស្រែក​។​

​ជន​រង​គ្រោះ​បាន​បន្ត​ថា​ក្រោយ​ពី​លឺ​ជនសង្ស័យ​គំរៀម​ដូចនេះ​រូប​នាង​ក៏​ចុះ​ពីលើ​ម៉ូតូ​ហើយ​ជនសង្ស័យ​បាន​យក​ម៉ូតូ​របស់​នាង​ទៅ​បាត់​ស្រមោល​ដោយ​មាន​ជាប់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​៦​ និង​កាបូប​លុយ​ផង​ដែរ​ដោយ​នាង​បាន​ជាប់​ក្នុង​កែបម៉ូតូ​។​

​ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​បាន​ទំនាក់ទំនង​ទៅ​កម្លាំង​សមត្ថកិច្ច​អោយទៅ​ជួយ​អន្តរាគមន៍​ តែ​ពេល​ដែល​សមត្ថកិច្ច​ទៅ​ដល់​បែរជា​មិន​យក​ជន​រង​គ្រោះ​ទៅ​សួរនាំ​ទៅ​វិញ​។​ ក្រោយមក​ក៏​បាន​ក្រុម​អ្នក​សារព័ត៌មាន​ដឹក​ជន​ជន​រង​គ្រោះ​យក​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ វាលវង់​ ដើម្បី​កំណត់​មុខសញ្ញា​ស្រាវជ្រាវ​ចាប់ខ្លួន​យក​មក​កាត់ទោស​តាម​ផ្លូវច្បាប់​៕​

image3 (1)

image1 (1)

...

ដោយ៖ ស​ រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print