អង់គ្លេស​បញ្ចប់កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាហួវៃ២០​ឆ្នាំកន្លងមក

ចែករំលែក៖

អង់គ្លេស៖ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី​Boris Johnson បានប្រកាសពីសេចក្តីសម្រេចបញ្ឈប់​រាល់ទំនាក់ទំនង​ជាមួយក្រុមហ៊ុនបច្ចេកវិទ្យា ហួវៃ​ ដោយលុបបណ្តាញ​​5G ចេញពីប្រទេសអង់គ្លេស ។ សេចក្តីសម្រេចនេះត្រូវបានគេចាត់ទុកថាជាយុទ្ធសាស្ត្រជោគជ័យរបស់អាមេរិក​ក្នុងការអូសទាញសម្ពន្ធមិត្តឲ្យបោះបង់ហួវៃ។
គណៈកម្មការសន្តិសុខជាតិអង់គ្លេស (NSC) ដឹកនាំដោយនាយករដ្ឋមន្ត្រី Johnson នឹងជួបប្រជុំគ្នានៅថ្ងៃទី​១៤ខែកក្កដា​ពិភាក្សាពីបញ្ហាហួវៃ​។ សារព័ត៌មានរ៉យទ័របានផ្សាយថា ការហាមប្រាម​ហួវៃ​នឹងមានប្រសិទ្ធភាព​ចាប់ពីខែមករាឆ្នាំ ២០២១​តទៅ។ ប៉ុន្តែមន្ត្រីអង់គ្លេស​បានបញ្ជាក់ថា នឹងត្រូវចំណាយពេលជាច្រើនឆ្នាំទើបអាចលុបចោលទាំងស្រុងនូវបច្ចេកវិទ្យារបស់ហួវ៉ៃ។
កន្លងមក អាមេរិកបានហាមប្រាម
ក្រុមហ៊ុនហួវៃ ដោយចោទប្រកាន់ក្រុមហ៊ុននេះ​ថាបានគំរាមកំហែងដល់សន្តិសុខជាតិរបស់គេ។ ក្នុងរយៈពេល២ឆ្នាំកន្លងមក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានខិតខំ​អូសទាញសម្ពន្ធមិត្តនៅតំបន់អឺរ៉ុប​ឲ្យឈប់ប្រើប្រាស់បច្ចេកវិទ្យារបស់ហួវៃ​។ ប៉ុន្តែប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប​មានការស្ទាក់ស្ទើរក្នុងការបញ្ឈប់ហួវៃ។
នៅពេលនេះ​ការដែលអង់គ្លេស​លុប ក្រុមហ៊ុនហួវៃចេញពិីគម្រោង​បច្ចេកវិទ្យារបស់ខ្លួន នឹងប៉ះពាល់ដល់ប្រទេសជិតខាង​ក្នុងការបង្កើតបណ្តាញ5G ពិសេសគឺប្រទេសអាល្លឺម៉ង់ដេលជាទីផ្សារ​បច្ចេកវិទ្យាធំបំផុតនៅអឺរ៉ុប។ កន្លងមក អុីតាលី ក៏បានសម្រេច​លុបក្រុមហ៊ុន​ហួវៃ​ ចេញពីបញ្ជីដេញថ្លៃ​សាងសង់បណ្តាញ5G ផងដែរ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print