បារាំង៖ជាលើកដំបូងហើយចាប់តំាងពីឆ្នាំ១៩៤៥មក ដែលពិធីដង្ហែក្បួនព្យុហយាត្រាប្រចាំឆ្នាំទិវាជ័យជម្នះរបស់បារាំងថ្ងៃទី១៤ ខែកក្កដា ត្រូវបានរៀបចំឡើងយ៉ាងងាយស្រួលដោយកាត់បន្ថយសកម្មភាពជាច្រើន។
ប៉ុន្តែអ្វីដែលចាប់អារម្មណ៍បំផុតនៅក្នុងពិធីដង្ហែក្បួននោះ គឺក្រុមគ្រូពេទ្យបានដើរក្បួនជួរមុខក្នុងពិធីព្យុហយាត្រាខាងលើ។ ពិធីដង្ហែក្បួនព្យុហយាត្រានេះ គឺធ្វើតូចជាងរាល់ឆ្នាំ ដោយខ្លាចឆ្លងកូវីដ-១៩ ។
ជាលើកដំបូងហើយចាប់តាំងពីឆ្នាំ១៩៤៥មកដែលពិធីដង្ហែក្បួនព្យុហយាត្រាប្រចាំឆ្នាំបានរៀបចំឡើងងាយស្រួល មានទ្រង់ទ្រាយតូចតាមសំណើរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។
តាមការប្រកាសរបស់វិមានប្រធានាធិបតីបារាំង ពិធីដង្ហែក្បួនចាប់ផ្តើមឡើងនៅវេលាម៉ោង១០និង៤៥នាទី(ម៉ោងក្នុងតំបន់)ថ្ងៃទី១៤ ខែកក្កដានៅទីលានConcorde ជាចំណុចចុងបញ្ចប់នៃមហាវិថីសង់-អេលីហ្ស៊េ(Champs-Élysées)។
ចំណុចពិសេសឆ្នាំនេះ គឺនៅក្នុងក្បួនជួរមុខជាក្រុមគ្រូពេទ្យនិងគិលានុបដ្ឋាកគិលានុបដ្ឋាយិកា ដែលជាកម្លាំងជួរមុខក្នុងសង្គ្រាមប្រឆាំងជំងឺឆ្លងកូវីដ-១៩ ការពារពលរដ្ឋបារាំង ៕