ក្រុមយុវជនទំនើងលេីសពី៣០នាក់ដេញកាប់ចាក់គ្នាពេញកោះពេជ្រ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជាង១០នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្រុមក្មេងទំនេីង​២-៣ក្រុម មានគ្នាលេីសពី៣០នាក់ ប្រដាប់ដោយកាំបិតប៉័ងតោ និងខ្សែក្រវាត់ បានបេីកឆាកប្រយុទ្ធគ្នាយ៉ាងប្រសេចប្រសាចដោយមិនទាន់ដឹងពីមូលហេតុ​ នៅលេីទឹកដីទីក្រុងកោះពេជ្រ ដែលមើលទៅគួរឱ្យភ័យរន្ធត់បំផុត ហាក់ដូចជាស្រុកទេសនេះអសន្តិសុខ ប៉ុន្តែតាមការណ៍ពិតសន្តិសុខមានគ្រប់គ្រាន់ គឺមកពីពួកនេះព្រហើនកោងកាចជាប្រភេទមនុស្សបាតសង្គម។ ប៉ុន្តែទោះបីយ៉ាងណាពួកគេមិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ ខណៈប្រទេសយើងគ្រប់គ្រងដោយច្បាប់។

ដោយសារតែហេតុផលនេះហើយទើបក្រុមយុវជនទំនើងទាំងនេះ ត្រូវបានកម្លាំងចម្រុះខណ្ឌចំការមន កម្លាំងព្រហ្មទណ្ឌខណ្ឌ​ និងព្រហ្មទណ្ឌក្រសួង សហការជាមួយកម្លាំងសន្តិសុខកោះពេជ្រ​ បាន
បេីកការឡោមព័ទ្ធបង្ក្រាបឃាត់ខ្លួនបានជាង១០នាក់ បញ្ជូនទៅអធិការដ្ឋានខណ្ឌចំការមនទាំងវេលាយប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នេះ ដើម្បីសាកសួរតាមនីតិវិធី៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print