កុមារីអាយុ​៦ឆ្នាំរកលុយបានជាង​១សែនដុល្លារ​ សម្រាប់ជួ យសង្គ្រោះសួនសត្វ Oakland(មានវីដេអូ​)

ចែករំលែក៖

សួនសត្វជាច្រើននៅជុំវិញពិភពលោក មិនថានៅក្នុងប្រទេសណានោះឡើយ​ប្រឈម និងបញ្ហាប្រឈមមុខយ៉ាងខ្លាំង ដោយសារតែការបិទទ្វាររយៈពេលយូរគ្មានអ្នកទៅកម្សាន្ត ធ្វើឲ្យសត្វជាច្រើនប្រឈមនិងការស្លាប់ដោយអត់ចំណី។ ម្ចាស់សួតសត្វ​មិនមានលទ្ធភាព នៅក្នុងការទិញចំណីឲ្យសត្វស៊ីឡើយខណៈប្រាក់ចំណូលគ្មានតែចំណាយច្រើន។
ជាមួយគ្នានេះ កុមារី អាយុ​៦ឆ្នាំឈ្មោះ​Andy Soulard នៅទីក្រុងOakland នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា​បានរៃអង្គាសប្រាក់ដើម្បីជួយសង្រ្គោះសួនសត្វ Oakland តាមរយៈការលក់ខ្សែដៃក្នុងពិធីដ៏ធំមួយ ដោយនាងទើបរៃអង្គាសប្រាក់បានជាង ១០ ម៉ឺនដុល្លារ។

ម្តាយរបស់ Andy Soulard គឺ Kelly បានចែករំលែកវីដេអូមួយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ Andy ហើយនៅក្នុងវីដេអូនោះលោក Andy បាននិយាយថា “អរគុណសម្រាប់ការបរិច្ចាគ។ មកដល់ពេលនេះ យើងបានរៃអង្គាសប្រាក់បានរហូតដល់ ១០ ម៉ឺនដុល្លារ។
សួនសត្វ Oakland គឺជាឃ្លាំងកំណប់របស់សហគមន៍ ដែលត្រូវបិទដោយសារតែ កូវីដ​១៩​ ពេលនេះ មិនមានចំណីគ្រាប់គ្រាន់សម្រាប់ជួយដល់សត្វ​បន្តរស់នៅទៀតឡើយ​។ ទាំងនោះហើយបានជាកុមារី​ ដែលមានការស្រឡាញ់
សួនសត្វOakland កំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុបន្ទាប់ពីត្រូវបិទទ្វារដោយសារជំងឺរាតត្បាតឆ្លងរាលដាលជាសកល កូវីដ១៩​។ សួនសត្វនេះមិនទាន់ត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញទេ ហើយសត្វនៅទីនោះកំពុងស្ថិតក្នុងគ្រោះថ្នាក់ ដោយអត់អាហារ។
កុមារីAndy បានលើកឡើងថា នាងគ្រោងនឹងរៃអង្គាសប្រាក់ដរាបណាសួនសត្វ Oakland ដំណើរការឡើងវិញ ឈប់ត្រូវការនាង​។ ប្រសិនបើអ្នកបរិច្ចាគ ២៥ ដុល្លារឬច្រើនជាងនេះអ្នកអាចទទួលបានខ្សែដៃមួយដែលធ្វើដោយដៃរបស់នាង៕ដោយ៖ធីរីណា

https://youtu.be/m2K-Qux8WyI

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print