សួនសត្វជាច្រើននៅជុំវិញពិភពលោក មិនថានៅក្នុងប្រទេសណានោះឡើយប្រឈម និងបញ្ហាប្រឈមមុខយ៉ាងខ្លាំង ដោយសារតែការបិទទ្វាររយៈពេលយូរគ្មានអ្នកទៅកម្សាន្ត ធ្វើឲ្យសត្វជាច្រើនប្រឈមនិងការស្លាប់ដោយអត់ចំណី។ ម្ចាស់សួតសត្វមិនមានលទ្ធភាព នៅក្នុងការទិញចំណីឲ្យសត្វស៊ីឡើយខណៈប្រាក់ចំណូលគ្មានតែចំណាយច្រើន។
ជាមួយគ្នានេះ កុមារី អាយុ៦ឆ្នាំឈ្មោះAndy Soulard នៅទីក្រុងOakland នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាបានរៃអង្គាសប្រាក់ដើម្បីជួយសង្រ្គោះសួនសត្វ Oakland តាមរយៈការលក់ខ្សែដៃក្នុងពិធីដ៏ធំមួយ ដោយនាងទើបរៃអង្គាសប្រាក់បានជាង ១០ ម៉ឺនដុល្លារ។
ម្តាយរបស់ Andy Soulard គឺ Kelly បានចែករំលែកវីដេអូមួយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ Andy ហើយនៅក្នុងវីដេអូនោះលោក Andy បាននិយាយថា “អរគុណសម្រាប់ការបរិច្ចាគ។ មកដល់ពេលនេះ យើងបានរៃអង្គាសប្រាក់បានរហូតដល់ ១០ ម៉ឺនដុល្លារ។
សួនសត្វ Oakland គឺជាឃ្លាំងកំណប់របស់សហគមន៍ ដែលត្រូវបិទដោយសារតែ កូវីដ១៩ ពេលនេះ មិនមានចំណីគ្រាប់គ្រាន់សម្រាប់ជួយដល់សត្វបន្តរស់នៅទៀតឡើយ។ ទាំងនោះហើយបានជាកុមារី ដែលមានការស្រឡាញ់
សួនសត្វOakland កំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុបន្ទាប់ពីត្រូវបិទទ្វារដោយសារជំងឺរាតត្បាតឆ្លងរាលដាលជាសកល កូវីដ១៩។ សួនសត្វនេះមិនទាន់ត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញទេ ហើយសត្វនៅទីនោះកំពុងស្ថិតក្នុងគ្រោះថ្នាក់ ដោយអត់អាហារ។
កុមារីAndy បានលើកឡើងថា នាងគ្រោងនឹងរៃអង្គាសប្រាក់ដរាបណាសួនសត្វ Oakland ដំណើរការឡើងវិញ ឈប់ត្រូវការនាង។ ប្រសិនបើអ្នកបរិច្ចាគ ២៥ ដុល្លារឬច្រើនជាងនេះអ្នកអាចទទួលបានខ្សែដៃមួយដែលធ្វើដោយដៃរបស់នាង៕ដោយ៖ធីរីណា
https://youtu.be/m2K-Qux8WyI