អុីរ៉ង់កាត់ទោសប្រហារជីវិត​ពលរដ្ឋ ធ្វើចារកម្មឲ្យ​ CIA អាមេរិក

ចែករំលែក៖

នៅថ្ងៃទី​១៤ខែកក្កដា​ក្រសួងយុត្តិធម៌​អុីរ៉ង់​បានប្រកាសថា​ពលរដ្ឋប្រទេសនេះដែលបានធ្វើចារកិច្ចឲ្យក្រុមCIA អាមេរិក នឹងត្រូវប្រហារជីវិត​។
សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី​១៤ខែកក្កដា បានដកស្រង់សម្តីអ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក Gholamhossein Esmaili បានឲ្យដឹងថា ពលរដ្ឋអុីរ៉ង់​ឈ្មោះReza Asgari ដែលជាអតីតបុគ្គលិកក្រសួងពារជាតិ​ ត្រូវបានកាត់ទោសពីបទលក់ព័ត៌មាន​ស្តីពី​កម្មវិធីកាំជ្រួចមីស៊ីល​​របស់អុីរ៉ង់ ឲ្យ​ CIA ហើយត្រូវបានកាត់ទោសប្រហារជីវិត​កាលពីសប្តាហ៍កន្លងមក។
កាលពីខែមិថុនា អុីរ៉ង់ បានកាត់ទោសប្រហារជីវិត​ពលរដ្ឋឈ្មោះMahmoud Mousavi Maj ដែលបានផ្តល់ព័ត៌មាន ដល់ ក្រុមCIA និងអុីស្រាអែល​​ពាក់ព័ន្ធការធ្វើឃាត​មេទ័ព Soleimani មេបញ្ជាការកងទ័ព ជនជាតិQuds​ ។ លោកឈ្មោះMahmoud Mousavi Maj ជាអ្នកផ្តល់ព័ត៌មាន​ពីការធ្វើដំណើររបស់មេទ័ពSoleimani ទើបធ្វើឲ្យអាមេរិក វាយប្រហារបានចំគោលដៅ​យ៉ាងល្អបំផុត។
នៅពេលនេះរដ្ឋាភិបាលទីក្រុងតេអុីរ៉ង់កំពុងតែខិតខំ​ស្វែងរកចាប់ខ្លួន​អ្នកដែល ធ្វើចារកិច្ចឲ្យភ្នាក់ងាចារកិច្ច​ CIA​ របស់អាមេរិក និង Mossad របស់អុីស្រាអែល​។ អុីរ៉ង់បានប្រកាសថា បានចាប់ខ្លួន មនុស្ស ១៧នាក់ ពាក់ព័ន្ធ និងសកម្មភាពខាងលើ ហើយក្នុងចំណោម​១៧នាក់​នឹងមានជាច្រើនត្រូវប្រហារជីវិត៕ ដោយ៖ ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print