អំពើហិង្សាផ្ទុះឡើងនៅទីក្រុងប៉ារីស​នាទិវាជ័យជម្នះ​​ថ្ងៃទី​១៤ ខែកក្កដា

ចែករំលែក៖

អន្តរជាតិ៖ក្រុមបាតុករបានប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិសក្នុងទិវាជ័យជម្នះ​ថ្ងៃទី​១៤ខែកក្កដា ក្រោយពេលក្រុមបាតុករចាត់ទុកថា សកម្មភាពជួយដល់វិស័យសុខាភិបាល​មិនទាន់គ្រប់គ្រាន់នោះឡើយ។
ការប៉ះទង្គិចគ្នាកើតឡើង ក្រោយពេល​បាតុករមួយក្រុមតូច វាយប្រហារទៅលើកម្លាំង​ប៉ូលិសប្រឆាំងបាតុកម្ម ​បណ្តាលឲ្យប៉ូលិសម្នាក់រងរបួស​ដួល​មុនពេល​មិត្តរួមក្រុមមកជួយទាន់ពេល។ ក្រុមបាតុករបានចាត់ទុកថា រដ្ឋាភិបាលរបស់ប្រធានាធិបតីម៉ាក្រុង​បានបរាជ័យ​នៅក្នុងវិស័យសុខាភិបាល​ ពេលកូវីដ-១៩​ផ្ទុះឡើងនៅក្នុងប្រទេសបារាំង​។
បារំាងបានរៀបចំពិធីដង្ហែក្បួនព្យុហយាត្រា​ ក្នុងឱកាសនៃទិវាជ័យជម្នះ១៤ខែកក្កដា​។ នៅក្នុងពិធីដង្ហែក្បួនឆ្នាំនេះមានក្រុមគ្រូពេទ្យចូលរួមផងដែរ​ ដោយក្រុមគ្រូពេទ្យជាកម្លាំងជួរមុខនៅក្នុងសង្គ្រាមប្រឆាំងកូវីដ​-១៩​។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ​​ រដ្ឋាភិបាលបារាំង​បានចេញច្បាប់ឲ្យមនុស្សគ្រប់រូប​ត្រូវតែពាក់ម៉ាស់ ពេលទៅកាន់ទីសាធារណៈ។
ប្រធានាធិបតីម៉ាក្រុង បានប្រកាសថា នៅពេលដ៏ខ្លីខាងមុខបារាំងនឹងចេញច្បាប់​បង្ខំឲ្យពលរដ្ឋត្រូវតែពាក់ម៉ាស់នៅទីសាធារណៈ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩​ បើទោះបី​ការឆ្លងរាលដាលនៃកូវីដ​-១៩នៅបារាំងបានថយចុះក្តី៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print