ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះលោក នូរ សំរិទ្ធ បានធ្វើលិខិតមួយច្បាប់ សុំការយោគយល់អធ្យាស្រ័យពីលោក ហ៊ុន ជា ចំពោះការនិយាយតាមរយៈ Facebook «Ur TV Koumneak កូននាគ» មួយធ្វើឲ្យប៉ះពាល់កិត្តិយសរបស់លោក ហ៊ុន ជា។
លោក នូរ សំរិទ្ធ សរសេរក្នុងលិខិតរបស់ខ្លួនថា «ខ្ញុំពុំមានចេតនាមួលបង្កាច់បង្អួចកេរ្តិ៍ឈ្មោះ ឬធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ ឯកឧត្តម ឡើយ គឺ គ្រាន់តែខ្ញុំពុំបានរៀបចំពាក្យពេចន៍ឱ្យបានត្រឹមត្រូវ តាមន័យដែលចង់និយាយ។ សេចក្ដីដូចបានជម្រាបជូនខាងលើ ខ្ញុំសូមទទួលខុស ចំពោះការប្រើប្រាស់ពាក្យពេចន៍ មិនបានត្រឹមត្រូវ និងសុំការយោគយល់អធ្យាស្រ័យពី ឯកឧត្តម ដោយក្ដីអនុគ្រោះបំផុត»។
សូមបញ្ជាក់ថា៖ លោក ហ៊ុន ជា ធ្លាប់បង្ហោះសារផងដែរចំពោះការឆ្លើយតប នូវអីដែលគេបាននិយាយប៉ះពាល់ដល់កិត្តិយសលោក ដោយសរសេរថា៖ «លោកឯងមុនណឹងនិយាយតើលោកបានពត៌មានមកពីថាគេអាងខ្ញុំ ? ខ្ញុំមានដីនៅស្រុកខេត្ត កំពុងឆ្នាំង ហ្នឹងតាំងពីឆ្នាំនា ? ហើយអ្នកដែលចូលរំលោភដីដែនរបស់រដ្ឋ មានតាំងពីឆ្នាំណា ? ខ្ញុំហ្នឹងប្ដឹងលោកឯង នៅពាក្យដែលថាគេអាងខ្ញុំ ! ការគោរពរាប់អានរវៀងបងប្អូនខ្មែរគ្រុបរូបមកលើរូបខ្ញុំគឺជាសិទ្ធរបស់ពួកគាត់ តែអ្វីដែលពួកគាត់បានធ្វើវាជារឿងហ្នឹងការងារបស់ពួកគាត់ ខ្ញុំជឿថានៅក្នុងស្រុកខ្មែរ បងប្អូនដែលស្គាល់ខ្ញុំច្រើនជាងស្គាល់លោក ចឹងបានមានពាក្យគេអាងខ្ញុំ»៕
សូមអានលិខិតរបស់លោក នូរ សំរិទ្ធ ផ្ញើជូនលោក ហ៊ុន ជា ទាំងស្រុងដូចខាងក្រោម៖
ដោយ៖ សុខ ខេមរា