បណ្តាញសង្គម Twiiter របស់លោកអូបាម៉ា និង អ្នកនយោបាយល្បីៗជាច្រើនរូប ត្រូវ ហែកឃើវាយប្រហារ

ចែករំលែក៖

គណនីបណ្តាញសង្គម Twiiter របស់អ្នកនយោបាយ អ្នកជំនួញ​ធំៗ ត្រូវគេ Hack​ «លួចចូលក្នុងគោលបំណង បោកប្រាស់»។ ក្នុងចំណោម គណនី​ដែលត្រូវ គេលួចចូល មាន គណនីរបស់អតីតប្រធានាធិបតី អូបាម៉ា បេក្ខភាពប្រធានាធិបតីអាមេរិក ចូបៃឌិន មហាសេដ្ឋី Mike Bloomberg មហាសេដ្ឋី​Warren Buffett មហាសេដ្ឋី អាម៉ាហ្ស៊ូនJeff Bezos មហាសេដ្ឋី​Bill Gates …។
ក្រោយ​ត្រូវគេហែក​​គណនីរបស់អ្នកនយោបាយ និងមហាសេដ្ឋី​ បានស្នើផ្ញើប្រាក់ ២ពាន់ដុល្លារ ចែកដល់គណនីBill Gates ចំនួនពីរ។ សារព័ត៌មាន​ AP ​បានផ្សាយថា ក្រុមហ៊ុន បណ្តាញសង្គម​ Twitter បានលុបចោល​ status ក្លែងក្លាយទាំងនោះភ្លាម ហើយចេញសេចក្តីប្រកាសបញ្ជាក់​​ការពិត។​ សូមបញ្ជាក់ថា​គណនីខាងលើ​បាន បានជួបបញ្ហា​​​ ប្រព័ន្ធការពារសម្ងាត់ ហើយក្រុមហ៊ុនបានរៀបចំឡើងវិញភ្លាមៗនោះដែរ។
រឿងអាស្រូវ ពាក់ព័ន្ធ​ ការរក្សារឿងសម្ងាត់​​លើកនេះ​គឺជាបញ្ហាធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ បណ្តាញសង្គម​Twitter បានធ្វើឲ្យគណនីរបស់បុគ្គលល្បីៗនៅលើពិភពលោក រងផលប៉ះពាល់​​។​ ប្រសិនបើមិនអាចគ្រប់គ្រងល្អនោះទេ​ហេតុការណ៍​បែបនេះនឹងបន្តកើតឡើងនាពេលអនាគតហើយកាន់តែអាក្រក់ជាងនេះ។
ជាមួយគ្នានេះដែរ ជំនួយការយុទ្ធនាការឃោសនាបោះឆ្នោត​របស់ លោក Joe Biden បានឲ្យដឹងថា គណនីបណ្តាញសង្គម​Twitter ត្រូវបានចាកសោរ ហើយក្រុមការងារកំពុងតែទំនាក់ទំនងជាមួយ ក្រុមហ៊ុន Twitter ពីបញ្ហាខាងលើ​។
ក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ ​ក្រោយ​ការបង្ហោះ​សារ​គណនីរបស់bitcoin ១ក្នុងចំណោមពីរ មានការទំនាក់ទំនងដល់ទៅ​៣២០ លើក ហើយទទួលបានប្រាក់​១១៣ ពាន់ដុល្លារ​៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print