ភ្នំពេញ ៖ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋមកថា មានលូស្ទះទឹកជះក្លិនស្អុយដល់ពួកគាត់ពិបាករស់នៅ និងធ្វេីដំណេីរ ស្ថិតនៅភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ដូច្នេះហើយទើបនៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំមន្ត្រីភូមិ សង្កាត់ ចុះទៅពិនិត្យជាក់ស្ដែងតែម្ដង ។
ក្នុងការចុះពិនិត្យរបស់អាជ្ញាធរខណ្ឌចំការមននេះ ក៏មានការចូលរួមពីកម្លាំងជំនាញដែរដោយបានធ្វេីការគាស់គម្របលូដេីម្បីកាយយកចេញនូវកាកសំណល់ផ្សេងៗដែលងាយធ្វេីឲ្យស្ទះទឹកជះក្លិនស្អុយចេញផងដែរ ។
ជាមួយគ្នានោះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានណែនាំឲ្យមន្ត្រី ភូមិ សង្កាត់ ត្រូវឧស្សាហ៍ចុះពិនិត្យ
មេីលភូមិសាស្ត្ររបស់ខ្លួន និងណែនាំឲ្យប្រជាពលរដ្ឋត្រូវចេះថែរក្សាអនាម័យ ទុកដាក់សំរាមឲ្យបានល្អ កុំឲ្យធ្លាក់ចូលក្នុងលូដែលងាយនិងស្ទះទឹក បង្កជាក្លិនស្អុយ ប៉ះពាល់ដល់សុខភាពក្នុងការរស់នៅ ៕ ដោយ៖ជី ណា