អភិបាលខណ្ឌចំការមន​ដឹកនាំមន្ត្រីមូលដ្ឋានចុះពិនិត្យប្រព័ន្ធលូក្នុងសង្កាត់ទន្លេបាសាក់​ក្រោយពីមានការស្ទះទឹកជះក្លិនស្អុយ

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋមកថា​ មានលូស្ទះទឹកជះក្លិនស្អុយ​ដល់ពួកគាត់ពិបាករស់នៅ​ និងធ្វេីដំណេីរ ស្ថិត​នៅភូមិ១០​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​។ ដូច្នេះហើយទើបនៅរសៀលថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ​២០២០​នេះ​ លោក​ ថេង​ សុថុល​ អភិបាលខណ្ឌចំការមន​ បានដឹកនាំមន្ត្រីភូមិ​ សង្កាត់​ ចុះទៅពិនិត្យជាក់ស្ដែងតែម្ដង​ ។

 ក្នុងការចុះពិនិត្យរបស់អាជ្ញាធរខណ្ឌចំការមន​នេះ ក៏មានការចូលរួមពីកម្លាំងជំនាញដែរដោយបានធ្វេីការគាស់គម្របលូដេីម្បីកាយយកចេញនូវកាកសំណល់ផ្សេងៗដែលងាយធ្វេីឲ្យស្ទះទឹក​ជះក្លិនស្អុយ​ចេញផងដែរ​ ។ 

​ជាមួយគ្នានោះ​ លោក​ ថេង​ សុថុល​ អភិបាលខណ្ឌចំការមន​ បានណែនាំឲ្យមន្ត្រី​ ភូមិ​ សង្កាត់​ ត្រូវឧស្សាហ៍ចុះពិនិត្យ

មេីលភូមិសាស្ត្ររបស់ខ្លួន​ និងណែនាំឲ្យប្រជាពលរដ្ឋត្រូវចេះថែរក្សាអនាម័យ​ ទុកដាក់សំរាមឲ្យបានល្អ​ កុំឲ្យធ្លាក់ចូលក្នុងលូដែលងាយនិងស្ទះទឹក​ បង្កជាក្លិនស្អុយ​ ប៉ះពាល់ដល់សុខភាព​ក្នុងការរស់នៅ​ ៕ ដោយ៖ជី ណា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print