ក្មួយស្រីលោកត្រាំ ចង់ឲ្យពូរបស់ខ្លួនលាលែងពីតំណែង

ចែករំលែក៖

នាង Mary Trump ដែលជាក្មួយស្រីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា ប្រសិនបើនាងបានចូលទៅកាន់សេតវិមាន ជួបជាមួយ លោកពូត្រាំនោះ នាងនឹងស្នើឲ្យ លោកពូលាលែងចេញពីតំណែងប្រធានាធិបតីអាមេរិក ។
ឆ្លើយតបទៅនឹងបទសម្ភាស៍ជាមួយបណ្តាញព័ត៌មាន ABC លោកស្រីMary Trump បានលើកឡើងពីការទៅសួរសុខទុក លោកពូ នៅសេតវិមានកាលពីឆ្នាំ​២០១៧ ក្រោយប៉ុន្មានខែ ដែល លោកត្រាំ ចូលកាន់តំណែងប្រធានាធិបតីអាមេរិក ។ លោកស្រី​Mary Trump បានលើកឡើងថា លោកពូរបស់ នាងពិតជាតានតឹង​ខ្លាំងណាស់ដោយសារតែគំនាបពីមហាជន។
អ្នកស្រី​ Mary Trump បានលើកឡើងថា «ខ្ញុំគិតថា គាត់(ពូត្រាំ)ពិតជាហត់នឿយខ្លាំងណាស់ ដោយគាត់បានបង្ហាញចេញថានេះមិនមែនអ្វីដែលគាត់ចង់បានឡើយ»។ អ្នកដឹកនាំកម្មវិធីGeorge Stephanopoulos បានសួរនាងថា​ប្រសិនបើ ចូលទៅកាន់សេតវិមាននាពេលនេះ ​អ្នកស្រីនឹងនិយាយអ្វី? នាង​Mary Trump បានបញ្ជាក់ថា គឺស្នើឲ្យពូរបស់ខ្លួនលាលែងចេញពីតំណែងនៅពេលនេះ។
ការលើកឡើងខាងលើរបស់អ្នកស្រី Mary Trump ក្រោយពេល បានចេញផ្សាយសៀវភៅដែលមានចំណងជើងថា «គ្រួសារខ្ញុំបានបង្កើតមនុស្សដែលមានគ្រោះថ្នាក់បំផុតលើពិភពលោកបែបណា?» នៅក្នុងសៀវភៅនោះ អ្នកស្រី Mary Trump បានរិះគន់យ៉ាងខ្លាំង ដល់លោកពូរបស់នាង​ និងរឿងរ៉ាវជាច្រើនពាក់ព័ន្ធគ្រួសារ ក្នុងនោះមានទាំងការ បន្លំពេលប្រឡង ឲ្យមនុស្សផ្សេងប្រឡងជំនួសទៀតផង​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print