ការរត់ម៉ារ៉ាតុងនៅទីក្រុង Manchester ឆ្នាំនេះត្រូវបានលុបចោលដោយសារតែមានការបារម្ភពីជំងឺឆ្លងកូវីដ-១៩។ វានឹងត្រូវធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីការរៀបចំកម្មវិធីម៉ារ៉ាតុងនៅទីក្រុងឡុងដែលគ្រោងនឹងបន្តនៅថ្ងៃទី៤ ខែតុលា។
ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនៅទីក្រុង Manchester នេះគឺជាព្រឹត្តិការណ៍អន្តរជាតិធំៗទាំង៦ដែលគ្រោងធ្វើនៅឆ្នាំ២០២០នេះ ប៉ុន្តែត្រូវបានលុបចោលបណ្តើរចាប់ពីខែមីនាមកម្ល៉េះ។ អ្នករៀបចំការប្រកួតនៅទីក្រុង Manchester បានកំណត់កាលបរិច្ឆេទថ្ងៃអាទិត្យទី១១ ខែមេសាសម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០២១ ។
សេចក្តីថ្លែងការណ៍មួយរបស់អ្នករៀបចំការប្រកួតបានឲ្យដឹងថា “ភាពមិនប្រាកដប្រជាដែលកំពុងកើតមានជុំវិញការរឹតត្បិតទាក់ទងនឹងជំងឺកូវីដ-១៩បានធ្វើឱ្យមានការបញ្ជាក់អំពីការរៀបចំចាំបាច់ដែលមិនអាចធ្វើបាននៅពេលនេះ ហើយគ្រោងនឹងធ្វើនៅឆ្នាំ២០២១វិញ”។
សេចក្តីថ្លែងការណ៍បានបន្តថា “យើងសូមអភ័យទោសចំពោះបងប្អូនជាច្រើនដែលបានទន្ទឹងរងចាំការរត់នៅក្នុងព្រឹត្តិការណ៍ដែលមានការចាប់អារម្មណ៍នេះ ប៉ុន្តែវាជាការសំខាន់ណាស់ដែលយើងត្រូវធ្វើការសំរេចចិត្តក្នុងពេលវេលាដ៏ល្អ មុនពេលដែលអ្នករត់ប្រណាំងបានការពារពីសុខភាពទប់ទល់នឹងជំងឺដ៏កាចសាហាវនេះ។ អ្វីដែលយើងលុបចោលនេះគឺដើម្បីរក្សាសុខុមាលភាពអ្នកចូលរួម និងគោរពតាមការណែនាំរបស់មន្ត្រីជំនាញសុខាភិបាលប្រទេសយើង” ៕
ដោយ៖ ធី រីណា