ទួរីសសាកកម្លាំងជាមួយកុងតឺន័រពេញទំហឹងសំណាងល្អមិនមានអ្នករងគ្រោះដល់អាយុជីវិត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ: គ្រោះថ្នាក់​ចរាចរណ៍មួយបានកើតឡើងបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល ចំណែកភាគីម្ខាងទៀតបានរត់គេចខ្លួនបាត់បន្សល់តែវត្ថុតាងនៅនឹងកន្លែងកើតហេតុ។គ្រោះថ្នាក់នេះអាចចាត់ទុកថាជាសំណាងណាស់ទៅហើយដែលរថយន្តទាំងពីរគ្រឿងបុកគ្នាទល់មុខឡើងពេញទំហឹងតែគ្រាន់តែបណ្ដាលឱ្យមនុស្សរបួសប៉ុណ្ណោះ មិនប៉ះពាល់ដល់អាយុជីវិត។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង
លេីផ្លូវជាតិលេខ​៤ ត្រង់ច​ន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ នាវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកក្កដា វេលា ម៉ោង០១:៥០នាទីស្តិតនៅភូមិព្រៃ​ស្លឹ​ក សង្កាត់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់​ចរា​ចរណ៍រថយន្តបុកគ្នា បង្កឡេីង​ដោយ​រថយន្ដ២គ្រឿង​ដែលបើកបញ្ច្រាសទិសគ្នា ។ប្រភពបន្តថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកសាំយ៉ុងពណ៌ស​ ពាក់ស្លាកលេខភ្នំ​ពេ​ញ2Q -2634​ ចំណែកអ្នកបេីកបររថយន្តកុងតឺន័រ ពណ៍ស​លាយខៀវ​ ពាក់ស្លាកលេខភ្នំពេញ3A 31​3​7​ មានសណ្តោងរឺុម៉កពាក់ស្លាកលេខ តា​កែវ​4A 0029​ ( មិនស្គាល់​អត្ដសញ្ញា​ណ​ )​។
ភាគីអ្នកបើកបររថយន្តទួរីសមានឈ្មោះ មួន ទី​ណូ​ ភេទប្រុស​ អាយុ២៤ឆ្នាំ រស់នៅភូមិបាក់​នឹម ឃុំច្រេះ ស្រុកជុំគីរី ខេត្តកំពត​(របួសធ្ងន់)។ក្រៅពីនេះមានឈ្មោះ គន្ធា ភេទស្រី​ អាយុ៤០ឆ្នាំ រស់នៅ​ភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន ស្រុកភ្នំស្រួច ខេ​ត្តកំពង់ស្ពឺ (របួសធ្ងន់), ឈ្មោះគឺ សាមឌី
ភេ​ទប្រុស​ អាយុ៩ឆ្នាំ រស់នៅភូមិត្រពាំងក្រ​ឡឹ​ង ឃុំគីរីវ័ន ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​(របួ​ស​ស្រាល)​។មុនកើតហេតុ រថយន្តទួរីសបើកពីទិសខា​ងកើតទៅ​ទិសខាងលិច​ រីឯភាគីរថយន្តកុងតឺន័របើកពីទិសខាងលិចទៅទិសខាងកើតបញ្រ្ចាសគ្នា​។

ក្រោយធ្វើការវាស់វែងហើយសមត្ថកិច្ច​ នគរបាល​ចរាចរណ៍​បាន​ប​ញ្ជូន​មធ្យោបាយ​បង្ក​យកមករក្សាទុកនៅ​កា​រិយាល័យចរាចរណ៍​ផ្លូវគោក​ នៃស្នង​កា​រ​ដ្ឋាន​នគរ​បាលខេត្ដ​កំពង់ស្ពឺ​ ដើម្បីចាត់កា​រ​តា​ម​នីតិវិធី​ ៕

...

ដោយ៖ សេនាស័ក្តិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print