កំលាំងគណះបញ្ជាការឯកភាពខណ្ឌពោធិសែនជ័យ ចុះបង្ក្រាបទីតាំងបាញ់ហ្គេមត្រី និងប្រើប្រាស់គ្រឿងញៀនឃាត់បានមនុស្ស១៧នាក់

ចែករំលែក៖

ភ្នំពេញ = កំលាំងគណះបញ្ជាការឯកភាពខណ្ឌពោធិសែនជ័យ ដឹកនាំដោយលោកឃឹម​ ស៊ុនសូដា​ អភិបាលរង​ សហការជាមួយកំលាំង នគរបាលនិងកំលាំងរាជអាវុធហត្ថបានចុះបង្ក្រាបទីតាំងស៊ីសងហ្គេមបាញ់ត្រី និងបង្កប់ប្រើប្រាស់គ្រឿងញៀន មួយកន្លែង ធ្វើការបង្រ្កាបនិងឃាត់បានមនុស្ស១៧នាក់ ។ ហេតុការណ៍​នេះបានធ្វើឡើងនៅវេលាម៉ោង ១០យប់ថ្ងៃទី ២៨ មករា ២០១៦ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំខាងក្រោយភោជណីដ្ធានទីក្រុងអង្គរ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។
តាមប្រភពពីលោក ឃឹម ស៊ុនសូដាអភិបាលរងខណ្ឌពោធិសែនជ័យ បានប្រាប់ឲដឹងថា ក្រោមការបញ្ជាពីផកទាល់របស់លោកហែម​ ដារិទ្ធ​អភិបាលនៃគណះអភិបាល អោយបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខណ្ឌពោធិសែនជ័យ ទើបនៅយប់កើតហេតុ លោកបានដឹកនាំកំលាំងសន្តិសុខ ខណ្ឌ និងអាវុធហត្ថ នគរបាល ចុះទៅបង្ក្រាបតែម្តង។

លោកបានបន្តប្រាប់ នៅមុននិងឈានដល់ការបង្ក្រាបនេះ លោកបានដាក់កំលាំងសើុបអង្កេតមួយរយៈមកហើយដោយទីតាំងនេះមានបំពាក់កាមេរ៉ាថតមើលរាល់សកម្មភាពនៅច្រកចេញចូលព្រោះខ្លាចសមត្ថកិច្ចឆ្មក់ចូលបង្ក្រាប ហើយក្នុងប្រត្តិបត្តិការបង្ក្រាបនេះ កំលាំងរបស់លោក បានឃាត់មនុស្សដែលញៀននិងល្បែងហ្គេមបាញ់ត្រី និងប្រើប្រាស់គ្រឿងញៀនបានសរុប១៧នាក់ ក្នុងនោះនមានស្រីម្នាក់ ដែលស្ត្រីនិងបុរសម្នាក់ទៀតជាប្តី ជាអ្នកមើលការខុសត្រូវក្នុងទីតាំងខាងលើនេះ។ ហើយនៅក្នុងការបង្ក្រាបខាងលើ នេះបានធ្វើការដកហូតទូរហ្គេមបាញ់ត្រី ២គ្រឿង ទូរទូស្សន៍១គ្រឿង និងម៉ូតូចំនួន៤គ្រឿង។

មនុស្សដែលឃាត់បាន១៧នាក់=១មានឈ្មោះ ង៉ែត ពិសិដ្ធ២.ហ៊ួរ សុភក្ត្រ័ ៣.ឃុណ ឈយ ៤.អ៊ូរ ចាន់រតនា ៥.ជឹម សារឿនា ៦.ចាន់ សៀងឡេង ៧.ម៉ម សុថាវរិទ្ធ ៨.ស៊ុន វិចិត្រ ៩.ថង លីឡា ១០. រត្ន័ មុន្នី ១១.ឃឹម ចាន់វសនា ១២.ម៉េត ពណ្ណារដ្ធ ១៣.រ៉េច បញ្ញា ១៤.ឡាច សុភក្ត្រ័ ១៥.ក្រូច ស៊ីវត្ថា ១៦.សិន រតនា និង១៧ .វ៉ាត វង្សរស្មី ភេទស្រី ។ហើយនៅពេលឃើញការបង្ក្រាបនេះ ប្រជាពលរដ្ធដែលឈរមើលហេតុការ និងជាអ្នករស់នៅទីនោះបានខ្សឹបប្រាប់អ្នកសារពត៍មានថា ពួកគាត់មានការសារទត្រេកអរងចំពោះការបង្ក្រាបរបស់អាជ្ញាធរនេះយ៉ាងខ្លាំងព្រោះកន្លងមកទីតាំងខាងលើនេះតែងតែមានឭសំលេងរំខាន និងបង្ករភាពអាណាធិបតយ្យជាយូរណាស់មកហើយ។ក្រោយជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមផ្លូវច្បាប់។ សុខាសែនជ័យ 

...

    
    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print