មិនធម្មតា កូរ៉េខាងជើងផលិតមីស៊ីលដែលអាច​យកឈ្នះលើមីស៊ីលទំនើបៗ របស់អាមេរិក

ចែករំលែក៖

កូរ៉េខាងជើង​កំពុងតែផលិតមីស៊ីល​ ដែលអាចយកឈ្នះទៅលើមីស៊ីល​ទំនើបបំផុតរបស់អាមេរិក គឺ​Patriot, Aegis, THAAD ដែលអាមេរិកដាក់ពង្រាយនៅឧបទ្វីបកូរ៉េ។
តាមរបាយការណ៍ថ្មីបំផុត​របស់មជ្ឈមណ្ឌល ស្រាវជ្រាវរបស់សភាអាមេរិក(CRS) បានបញ្ជាក់ថា មីស៊ីល​៣ប្រភេទ​របស់កូរ៉េខាងជើង អាចឆ្លងផុតរាល់ប្រព័ន្ធការពារ​របស់អាមេរិក។​
តាមរបាយការណ៍ រយៈពេលចុងក្រោយនេះកូរ៉េខាងជើង​បាខិតខំផលិតមីស៊ីលដែលមានសមត្ថភាពខ្ពស់ ​ អាចវាយប្រហារយកឈ្នះទៅលើប្រព័ន្ធការពារមីស៊ីលរបស់អារិក។ កម្មវិធីកាំជ្រួចមីស៊ីល បានឈានដល់ដំណាក់កាល​ល្អបំផុត អាចជួយដល់កូរ៉េខាងជើងការពារ​​ខ្លួនទប់ស្កាត់ការវាយប្រហារបានយ៉ាងល្អបំផុត។
ក្រៅពីនេះកូរ៉េខាងជើង​ បានផលិតកាំជ្រួចមីស៊ីល​ដែលអាចបាញ់ចេញពីនាវាមុជទឹក ​និងអាចទប់ទល់ជាមួយមីស៊ីលTHAAD របស់អាមេរិកបាន។ មិនតែប៉ុណ្ណោះមីស៊ីលកូរ៉េខាងជើង អាចគេចពីប្រព័ន្ធរ៉ាដា របស់មីស៊ីលការពារអាមេរិក បានទៀតផង​។
តាមរបាយការណ៍របស់អាមេរិក កូរ៉េខាងជើង មានប្រព័ន្ធមីស៊ីល ទំនើបៗ​៣ប្រភេទដែលទើបតែផលិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមីស៊ីល KN-23, KN-24 និង KN-25។ មីស៊ីលទាំងនោះត្រូវបានសាកល្បងដោយជោគជ័យ​ក្នុងឆ្នាំ​២០១៩ និង២០២០ ដោយបាញ់បានចម្ងាយ ប្រមាណ​៧០០គីឡូម៉ែត្រ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print