កូរ៉េខាងជើងកំពុងតែផលិតមីស៊ីល ដែលអាចយកឈ្នះទៅលើមីស៊ីលទំនើបបំផុតរបស់អាមេរិក គឺPatriot, Aegis, THAAD ដែលអាមេរិកដាក់ពង្រាយនៅឧបទ្វីបកូរ៉េ។
តាមរបាយការណ៍ថ្មីបំផុតរបស់មជ្ឈមណ្ឌល ស្រាវជ្រាវរបស់សភាអាមេរិក(CRS) បានបញ្ជាក់ថា មីស៊ីល៣ប្រភេទរបស់កូរ៉េខាងជើង អាចឆ្លងផុតរាល់ប្រព័ន្ធការពាររបស់អាមេរិក។
តាមរបាយការណ៍ រយៈពេលចុងក្រោយនេះកូរ៉េខាងជើងបាខិតខំផលិតមីស៊ីលដែលមានសមត្ថភាពខ្ពស់ អាចវាយប្រហារយកឈ្នះទៅលើប្រព័ន្ធការពារមីស៊ីលរបស់អារិក។ កម្មវិធីកាំជ្រួចមីស៊ីល បានឈានដល់ដំណាក់កាលល្អបំផុត អាចជួយដល់កូរ៉េខាងជើងការពារខ្លួនទប់ស្កាត់ការវាយប្រហារបានយ៉ាងល្អបំផុត។
ក្រៅពីនេះកូរ៉េខាងជើង បានផលិតកាំជ្រួចមីស៊ីលដែលអាចបាញ់ចេញពីនាវាមុជទឹក និងអាចទប់ទល់ជាមួយមីស៊ីលTHAAD របស់អាមេរិកបាន។ មិនតែប៉ុណ្ណោះមីស៊ីលកូរ៉េខាងជើង អាចគេចពីប្រព័ន្ធរ៉ាដា របស់មីស៊ីលការពារអាមេរិក បានទៀតផង។
តាមរបាយការណ៍របស់អាមេរិក កូរ៉េខាងជើង មានប្រព័ន្ធមីស៊ីល ទំនើបៗ៣ប្រភេទដែលទើបតែផលិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមីស៊ីល KN-23, KN-24 និង KN-25។ មីស៊ីលទាំងនោះត្រូវបានសាកល្បងដោយជោគជ័យក្នុងឆ្នាំ២០១៩ និង២០២០ ដោយបាញ់បានចម្ងាយ ប្រមាណ៧០០គីឡូម៉ែត្រ៕
ដោយ៖ ធី រីណា