ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាសមាជិកថ្មី នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ

ចែករំលែក៖

ភ្នំពេញ៖ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាសមាជិកថ្មី នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សម្រាប់អាណត្តិថ្មី ជំនួសសមាជិកចាស់នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ។

ជាមួយគ្នានេះ ព្រះមហាក្សត្រនៃកម្ពុជា ក៏បានត្រាស់បង្គាប់បន្តអាណត្តិជាថ្មី សម្រាប់សមាជិកបច្ចុប្បន្នចំនួន៩រូប នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ផងដែរ ។

សូមបញ្ជាក់ថា៖ សមាជិកទាំង១១រូបនេះ ៩រូបជាសមាជិកក្នុងអាណត្តិចាស់ ហើយពីររូបទើបនឹងជ្រើសតាំងថ្មី។ សមាជិកទាំង១១រូបនេះ រួមមាន៖ លោក គុយ សុផល, លោក លី ណារុន, លោក តុប សំ, លោកស្រី សោម គឹមសួគ៌, លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន, លោក ហេង វង្សប៊ុនឆាត, លោក ស៊ុយ ម៉ុងលាង, លោក កែវ រ៉េមី, លោក ឱម យ៉ិនទៀត, លោក កើត រិទ្ធ និងលោក តាំង ស៊ុនឡាយ។

នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ដែលសារព័ត៌មានទើបទទួលបាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នេះ ៕

...

ដោយ៖ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print