រយៈពេល២ថ្ងៃ៖ អាជ្ញាធរខេត្តព្រះវិហារ បង្រ្កាបគំនរឈើដែលឈ្មួញលាក់ទុកខុសច្បាប់ចំនួន២ទីតាំង និងដកហូតឈើជិត ១០ម៉ែត្រគូប

ចែករំលែក៖

ខេត្តព្រះវិហារ៖ គណៈបញ្ជាការឯកភាពស្រុកឆែប ខេត្តព្រះវិហារ ដឹកនាំកម្លាំងចុះបង្រ្កាបឈើប្រភេទលេខ២ បានជិត១០ម៉ែត្រគូប ដែលឈ្មួញលាក់ទុក ២ទីតាំងផ្សេងគ្នា ក្នុងរយៈពេល២ថ្ងៃជាប់គ្នា

អាជ្ញាធរស្រុកឆែប បានឲ្យដឹងនៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះថា ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មាធិការបង្រ្កាបបទល្មើសធនធានធម្មជាតិ និងបទបញ្ជាលោក ប្រាក់ សុវណ្ណអភិបាលខេត្ត ស្តីពីការបង្រ្កាប និងទប់ស្កាត់ការកាប់បំផ្លាញ ការដឹកជញ្ជូនឈើដោយខុសច្បាប់ឲ្យមានប្រសិទ្ធិភាពខ្ពស់នោះ អាជ្ញាធរស្រុកឆែបជានិច្ចជាកាល បានដឹកនាំកម្លាំងចម្រុះរបស់ស្រុកចុះបង្រ្កាបបានជាបន្តបន្ទាប់។

ប្រភពដដែលបន្តថា ជាក់ស្តែងមួយករណី បានធ្វើឡើងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានចុះបង្ក្រាបនិងរឹបអូសឈើចំនួន៣,១២៧ម៉ែត្រគូប ដែលជាឈើសន្និធិដោយគ្មានលិខិតអនុញ្ញាត ហើយឈ្មួញលាក់ទុកនៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែបខេត្តព្រះវិហារ។ ចំណែកករណីមួយទៀត បានធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរបានចុះបង្រ្កាប និងដកហូតឈើសរុប,៣៨១១ម៉ែត្រគូប ដែលញ្មួញលាក់ទុកក្នុងព្រៃ ស្ថិតនៅភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប។

ជាមួយគ្នានេះលោកអភិបាលស្រុកឆែប បានថ្លែងកោតសរសើរដល់កម្លាំងចម្រុះរបស់ស្រុក ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះ តែងតែខិតខំបំពេញតួនាទីភារកិច្ចបានល្អប្រសើរ ក្នុងការបង្រ្កាប និងទប់ស្កាត់បាននូវបទល្មើសធនធានធម្មជាតិ បានជាបន្តបន្ទាប់ស្របតាមទិសដៅរបស់ថ្នាក់ដឹកនាំ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print