ស្រកានាគផ្អែមឆ្ងាញ់ ហើយថែមជាឱសថមួយប្រភេទដ៏ពូកែជួយព្យាបាលជំងឺបានទៀត

ចែករំលែក៖

ភ្នំពេញ៖ តាមពិតទៅស្រកានាគផ្អែមឆ្ងាញ់ ហើយថែមជាឱសថមួយប្រភេទដ៏ពូកែជួយព្យាបាលជំងឺរលាកបំពងដង្ហើម របេងស្ងួត បំបាត់ក្អក រំលាយស្លេស្ម៍ ប្រើរលាកភ្លើង បាក់ឆ្អឹង រលាកក្រពេញទឹកមាត់ បូសធំ បញ្ចុះកំដៅ បន្ទន់លាមក។ ក្នុងនោះផ្នែកប្រើប្រាស់ ផ្កា និងដើម។
បើកន្លែងដាំដុះ គេតែងដាំអោយវារឡើងដើមឈើធំ ឡើងជញ្ជាំង ដើម្បីយកផ្លែទទួលទាន។ អាចទទួលផលនៅរដូងក្តៅប្រើស្រស់ ឬហាលអោយស្អួត។ ដើមអាចទទួលផលគ្រប់រដូវ ច្រើនប្រើស្រស់។ រសជាតិនិងសកម្មភាព គឺមានរសជាតិផ្អែមសាប មានលក្ខណៈត្រជាក់ មានសកម្មភាពបញ្ចុះកំដៅសម្រួលដង្ហើម បំបាត់ក្អក រំលាយស្លេស្ម៍។ ដើមមាន សកម្មភាពរំលាយជាតិពិស។ បើ -ផ្លែ ជាប្រភេទអាហារបញ្ចុះកំដៅ បន្ទន់លាមក។ -ផ្កា ប្រើព្យាបាលរលាកបំពងដង្ហើម រលាកកូនកណ្តុរប្រភេទរបេង របេងស្ងួត ស្រវឹងស្រា។ -ដើម ប្រើរលាកភ្លើង រលាកទឹកក្តៅ បាក់ឆ្អឹង រលាកក្រពេញទឹកមាត់ បូសធំ។ ចំពោះកំរិត និងរបៀបប្រើ គឺប្រើ ១៥-៣០ក្រាម ប្រភេទថ្នាំស្ងោរផឹក។ -ប្រើដើមបកសំបកចេញ បុកអោយម៉ត់ យកទឹកលាបនៅកន្លែងរបួស និង ផ្កា ៣០ក្រាម ស្ងោរជាមួយសាច់ជ្រូកទទួលទាន៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print