ក្រុមបាតុករ​ថៃ​ប្រមាណជាង​២ពាន់​នាក់ នាំគ្នាចេញ​តវ៉ា​ក្នុង​ទីក្រុង​បាងកក​ ​ទាមទារ​ឲ្យ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា លាលែង និង​រំលាយ​សភា​ចោល

ចែករំលែក៖

អន្តរជាតិ៖ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters  នៅយប់ថ្ងៃសៅរ៍ទី ១៨ ខែកក្កដា ឆ្នាំ២០២០ថា មានក្រុមបាតុករ​ថៃ​ប្រមាណ​២៥០០​នាក់ បាននាំគ្នាចេញ​តវ៉ា​តាម​ដងផ្លូវ​ ក្នុទីក្រុង​បាងកក​ ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាលលោក​នាយករដ្ឋមន្ត្រីថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា លាលែងពីតំណែង និង​រំលាយ​សភា​ចោល​។ ដោយការតវ៉ានេះ ត្រូវបានគេសង្ស័យថាព្រោះតែ​ទំនាស់​ផ្ទៃក្នុង សមាជិក​គណៈរដ្ឋមន្ត្រី​ថៃ​មួយចំនួន​ដែល​ទទួលបន្ទុក​កិច្ចការ​សេដ្ឋកិច្ច បាន​លាលែង​ពី​តំណែង កាលពី​ក្នុង​សប្តាហ៍​នេះ ដែល​ធ្វើ​ឲ្យ​បញ្ហា​សេដ្ឋកិច្ច​ដោយ​បង្កឡើង​ដោយCOVID-19 កាន់តែ​ពិបាក​គ្រប់គ្រង ។

ទីភ្នាក់ងារ​ព័ត៌មាន Reuters និយាយទៀតថា ក្រុមបាតុកម្ម​បានចាប់ផ្ដើម​ដោយ​សិស្ស​មួយក្រុម តែ​អំឡុងពេល​ល្ងាចថ្ងៃដដែល ដោយមានមនុស្ស​រាប់រយ​នាក់​ទៀត​បាន​ចូលរួម ដែល​បង្កើន​តួលេខរហូត​ដល់ ២៥០០​នាក់​។ នេះ​បើតាម​ការប៉ាន់ស្មាន​រប​ស់​អ្នករៀបចំ ហើយ​ប៉ាន់ស្មាន​ដោយ​អ្នកព័ត៌មាន​នៅ​កន្លែងកើតហេតុ​។ ហើយការតវ៉ា​នេះ បាន​បំបែក​នៅ​ពាក់​កណ្ដាលយប់ តែ​ក្រុម​អ្នករៀបចំ​បាតុកម្ម បាន​អះអាងថា ពួកគេ​នឹង​វិល​ត្រលប់មក​តវ៉ា​តាម​ដងផ្លូវ​ទៀត​ក្នុងពេល​២​សប្តាហ៍ ប្រសិនបើ​ការទាមទារ​ពួកគេ​មិន​សម្រេច​ជោគជ័យ​ទេនោះ​។

​សូមជម្រាបថា ក្រុមបាតុករ​ថៃ​ ​បាន​ប្រមូល​ផ្ដុំគ្នា​នៅក្បែរ​វិមាន​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង បាងកក ដោយ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ស៊ីវិល​អាយុ​១​ឆ្នាំ​របស់លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ដែលជា​អតីត​មេ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋា​ភិ​បាល​ស្របច្បាប់​កាលពី​៦​ឆ្នាំមុន​ គឺនៅឆ្នាំ​២០១៤​មកម្ល៉េះ ។ ហើយការធ្វើ​បាតុកម្ម​នេះអំឡុង​ពេល​វិបត្តិ COVID-19​ ត្រូវបាន​ចាត់ទុកជា​កា​រត​វ៉ា​តាម​ដងផ្លូវធំ​បំផុត​មួយផងដែរ ។

​ដោយឡែកអ្នករៀបចំ​បាតុកម្ម​នេះ បានដាក់​ចេញ​ការទាមទារ​ចំនួន​៣ រួមមាន៖ រំ​លោ​យ​សភា​ចោល បញ្ចប់​ការ​បៀតបៀន​លើ​អ្នក​រិះគន់​រដ្ឋាភិបាល និង​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ​ដែល​រៀបរៀង​ដោយ​យោធា ដែល​គេ​ជឿថា​ជួយ​ឲ្យ​បក្ស​លោក​ប្រា​យុទ្ធ​ឈ្នះ​ការបោះឆ្នោត​កាលពី​ឆ្នាំមុន​។ នេះ សំដៅលើ​នីតិវិធី​តែងតាំង​សមាជិក​ព្រឹទ្ធសភា​ថៃ​។ ប៉ុន្តែយ៉ាងណាមិញ ក្រុមប៉ូលីស​ថៃ នៅ​ឈរ​ប្រចាំការ​នៅ​ទីនោះ តែ​សម្រេច​មិន​ធ្វើ​សកម្មភាព​អ្វី ​ដើម្បី​បញ្ឈប់​បាតុកម្ម​នេះឡើយ​។

​គួរបញ្ជាក់ដែរថា មែនទែនទៅ រដ្ឋាភិបាល​លោក​ប្រា​យុទ្ធ រង​ការរិះគន់​ខ្លាំង​ឡើងៗ​ពី​សំណាក់​សាធារណជន​ថៃ ​ក្នុងពេល​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​។ ចាប់តាំងពី​ប្ដូរ​ពី​រដ្ឋាភិបាល​សឹក​ទៅ​ស៊ីវិល​រួច តុលាការក្រុង​បាងកក បាន​រំលាយ​បក្សប្រឆាំង​ធំ​ទី​២ ដែល​ផ្ដល់​អំណាច​ឲ្យ​បក្ស​លោក​ប្រា​យុទ្ធ​កាន់តែខ្លាំង​ក្នុង​សភា​​៕ ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print