សារព័ត៌មាន SANA របស់ស៊ីរីនៅថ្ងៃទី១៩ ខែកក្កដាបានផ្សាយថា មានករណីវាយប្រហារដោយគ្រាប់បែកកាលពីយប់ថ្ងៃទី១៨ ខែកក្កដា នៅរដ្ឋធានី Damascus បណ្តាលឲ្យមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួស។ ការវាយប្រហារកើតឡើងក្នុងពេលដែលស៊ីរីត្រៀមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ក្នុងសភានាថ្ងៃទី១៩ខែកក្កដានេះ។
រដ្ឋធានីស៊ិីរីមានសភាពស្ងប់ស្ងាត់ចាប់តាំងពីកម្លាំងទាហានរដ្ឋាភិបាលបានបណ្តេញក្រុមឧទ្ទាមចេញពីទីក្រុងតាំងពីឆ្នាំ២០១៨មក។ ការវាយប្រហារកាលពីយប់ថ្ងៃទី១៨ខែកក្កដា គឺជាលើកមួយ ខណៈការបោះឆ្នោតបានមកដល់ផងដែរ។
នៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះទីតាំងបោះឆ្នោតជាង៧.៤០០កន្លែងនៅទូទាំងប្រទេសនឹងសម្រេចបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ២៥០រូប ក្នុងចំណោមបេក្ខភាពទាំងអស់១.៦៥៨រូបឈរឈ្មោះ។ ការបោះឆ្នោតលើកនេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ស៊ីរី ក្នុងពេលសេដ្ឋកិច្ចប្រទេសជាតិកំពុងប្រឈមនឹងបញ្ហាជាច្រើន ដោយសារតែសង្គ្រាមនិងការឆ្លងរាលដាលកូវីដ-១៩។
តាមលទ្ធផលស្ទង់មតិមុនពេលបោះឆ្នោត គណបក្ស Baath កាន់អំណាចរបស់ប្រធានាធិបតី Bashar al-Assad ត្រូវបានគេព្យាករថាទទួលបានសំឡេងគាំទ្រភាគច្រើននៅក្នុងសភា៕
ដោយ៖ ធី រីណា