វាយប្រហារដោយគ្រាប់បែកក្នុងពេលបោះឆ្នោតសភានៅស៊ីរី

ចែករំលែក៖

សារព័ត៌មាន​ SANA របស់ស៊ីរីនៅថ្ងៃទី១៩ ខែកក្កដា​បានផ្សាយថា​ មានករណីវាយប្រហារដោយគ្រាប់បែក​កាលពីយប់ថ្ងៃទី​១៨ ខែកក្កដា នៅរដ្ឋធានី Damascus បណ្តាលឲ្យមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួស​។ ការវាយប្រហារកើតឡើងក្នុងពេលដែលស៊ីរីត្រៀមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ក្នុងសភានាថ្ងៃទី​១៩​ខែកក្កដានេះ។
រដ្ឋធានីស៊ិីរី​​មានសភាពស្ងប់ស្ងាត់​ចាប់តាំងពីកម្លាំងទាហានរដ្ឋាភិបាល​បាន​បណ្តេញ​ក្រុមឧទ្ទាម​ចេញពី​ទីក្រុងតាំងពីឆ្នាំ​២០១៨​មក។ ​ការវាយប្រហារកាលពីយប់ថ្ងៃទី​១៨​ខែកក្កដា គឺជាលើកមួយ​ ខណៈការបោះឆ្នោត​បានមកដល់ផងដែរ​។
នៅព្រឹកថ្ងៃទី​១៩ ខែកក្កដានេះ​ទីតាំងបោះឆ្នោតជាង៧.៤០០​កន្លែង​នៅទូទាំងប្រទេស​នឹងសម្រេចបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ​២៥០​រូប ក្នុងចំណោមបេក្ខភាពទាំងអស់​១.៦៥៨រូប​ឈរឈ្មោះ​។ ការបោះឆ្នោតលើកនេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់​ស៊ីរី ​ក្នុងពេលសេដ្ឋកិច្ចប្រទេសជាតិកំពុងប្រឈមនឹងបញ្ហាជាច្រើន ដោយសារតែសង្គ្រាមនិងការឆ្លងរាលដាលកូវីដ​-១៩​។
តាមលទ្ធផលស្ទង់មតិមុនពេលបោះឆ្នោត គណបក្ស Baath កាន់អំណាច​របស់ប្រធានាធិបតី​​ Bashar al-Assad ​ត្រូវបានគេព្យាករថាទទួលបានសំឡេងគាំទ្រភាគច្រើននៅក្នុងសភា​៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print