ឃាត់ខ្លួន​មនុស្ស​៣​នាក់​នៅ​ពីរ​ទីតាំង​ផ្សេង​គ្នា​ពាក់​ព័​ន្ឋ​ចែកចាយ​ថ្នាំ​ញៀន​

ចែករំលែក៖

​ខេត្ត​ព្រះ​សីហ​នុ៖ យុវជន​ជា​ជនសង្ស័យ​ជាប់​ពាក់​ព័​ន្ឋ​ករណី​ រក្សា​ទុក​ ចែកចាយ​ថ្នាំ​ញៀន​ចំនួន​៣​នាក់​ ត្រូវ​កំលាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នៅ​ពី​ទីតាំង​ផ្សេង​គ្នា​នា​ វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​និង​វេលា​ម៉ោង​២៣​និង​៥០​នាទី​ថ្ងៃ​ទី​២៨​ មក​រា​ ឆ្នាំ​២០១៦​ នៅ​ចំនុច​ ក្រុម​ទី​២៧​ ភូមិ​០១ (​ក្រោយ​សុខសាន្ត​)​ សង្កាត់​លេខ​០៤​ ក្រុងព្រះសីហនុ​។​

​យោង​តាម​ប្រភព​ពី​លោក​វរៈសេនីយ៍ត្រី​ សួ​ស​ សិលា​ នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បានអោយ​ដឹង​ថា​ ក្រោយ​ពី​បាន​ស្រាវជ្រាវ​តាមដាន​ រួច​មក​ នៅ​យប់​ថ្ងៃ​ទី​១៨​មក​រា​ឆ្នាំ​ កំលាំង​ជំនាញ​ បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​មនុស្ស​០៣​នាក់​ គ្រា​ដែល​យុវជន​សង្ស័យ​ទាំង​ពីរ​កំពុង​ធ្វើ​សកម្មភាព​ ចែកចាយ​ថ្នាំ​ញៀន​នៅ​ចំនុច​កើតហេតុ​ខាងលើ​ ។

យុវជន​សង្ស័យ​ទាំង​០៣​មានឈ្មោះ​ទី​១​ឈ្មោះ​សុង​ វាសនា​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​ មាន​ទីលំនៅ​ក្រុម​ទី​២៧​ភូមិ​០១(​ក្រោយ​សុខសាន្ត​)​ សង្កាត់​លេខ​០៤​ ក្រុងព្រះសីហនុ​ និង​ទី​២​ឈ្មោះ​ ស៊ិ​ន​ វ​ណ្ណា​ ភេទ​ ប្រុស​ អាយុ​៣៥​ឆ្នាំ​ មាន​ទីលំនៅ​ក្រុម​ទី​២៧​ភូមិ​០១(​ក្រោយ​សុខសាន្ត​)​ សង្កាត់​លេខ​០៤​ ក្រុងព្រះសីហនុ​ និង​ ទី​៣​ឈ្មោះ​ ស​ វ​ឌ្ឌ្យ​នា​ ភេទ​ ប្រុស​អាយុ​៣២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​០១​សង្កាត់​លេខ​០១​ ក្រុងព្រះសីហនុ​(​ឃាត់ខ្លួន​វេលា​ម៉ោង​២២​និង​៣០​នាទី​)​។ ​ក្រោយ​ការ​ឃាត់ខ្លួន​យុវជន​សង្ស័យ​ទាំង​៣​នាក់​នៅ​ពីរ​ទីតាំង​ផ្សេង​គ្នា​នេះ​ សមត្ថកិច្ច​ បាន​រក​ឃើញ​គ្រឿងញៀន​ចំនួន​០២​កញ្ចប់​តូច​ ដប​ជក់​ចំនួន​០១​ ។​

​បច្ចុប្បន្ន​ យុវជន​សង្ស័យ​ទាំង​៣​នាក់​ កំពុងធ្វើការ​សាកសួរ​ និង​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាតំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​ តាម​និ​តិ​វិធី​ច្បាប់​ ៕​

IMG-20160129-WA0009

IMG-20160129-WA0006

IMG-20160129-WA0007 (1)

...

ដោយ៖ ឆ្លាម​ សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print