ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថស្រុកបាកាន ដឹកនាំដោយលោក អនុសេនីយ៍ឯក ហ៊ួន ហាំង មេបញ្ជាការចុះព័ទ្ធចាប់មេខ្លោង មុខសញ្ញាចែកចាយសាធាតុញៀនប្រចាំឃុំរំលេច ស្រុកបាកានធ្វើឲ្យពលរដ្ឋត្រេកអររកអី្វប្រៀបផ្ទឹមមិនបាន ខណៈសមាជិកក្រុមគ្រួសារពួកគាត់កំពុងរងគ្រោះ ។
ប្រតិបតិ្តការបង្ក្រាបមុខសញ្ជាជាដង្កូវក្នុងសង្គមខាងលើប្រព្រឹត្តទៅកាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងែទី២៧ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុច UTM 5743694092 ស្ថិតក្នុងភូមិរោងតាកុក ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
លោក អនុសេនីយ៍ឯក ហ៊ួន ហាំង មេបញ្ជាបានឲ្យដឹងថា ស្ត្រីសង្ស័យជាមេខោ្លងត្រូវឃាត់ខ្លួនឈ្មោះ ថង សុំជា អាយុ៣០ រស់នៅភូមិ ឃុំកើតហេតុ ។ លោក មេបញ្ជាការបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើនោះដែរ កម្លាំងរឹបអូសវត្ថុតាងរួមមានសាធាតុញៀន ប្រភេទម្សៅក្រាមសថ្លាចំនួន២កញ្ចប់តូច។
លោកបន្តទៀតថា ស្ត្រីសង្ស័យ និងវត្ថុតាងត្រូវបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវធហត្ថស្រុកបាកាន ដើម្បីបំពេញសំណុំឯកសារបញ្ជូនបន្ត ។
ក្នុងកិច្ចប្រតិបត្តិការខាងលើនោះដែរ លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់បានឲ្យដឹងដែរថា ករណីនេះ នៅព្រឹកថ្ងៃទី២៨ ខែមករា ឈានដលការឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ វ៉ាង ថង ភេទប្រុស អាយុ៧២ឆ្នាំ រស់នៅភូមិរោងតាកុក ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកឧត្តមសេនីយ៍បញ្ជាក់បន្តទៀតថា លទ្ធផលបានរកឃើញកាំភ្លើងស្នបកែឆ្នៃ១ដើមថង់ផ្លាស្ទិចមួយចំនួន និងកន្ត្រៃ១ប្រអបផងដែរ ។
ក្នុងកិច្ចប្រតិបត្តិការនេះ កត្តាសំខាន់ធ្វើឲ្យពលរដ្ឋនៅក្នុងមូលដ្ឋានត្រេកអរក្រៃលែង ខណៈសមាជិករបស់ពួកគាត់កំពុងឆ្លក់វង្វេងនាពេលកន្លងមក ៕
ដោយ៖ ប៉ឹម ពិន