នាយករដ្ឋមន្ត្រីអង់គ្លេស៖ បើទោះជាមានរលកទី២ COVID-19 ក៏ដោយ ក៏មិនចង់ប្រើប្រាស់ «វិធានការបិទប្រទេសទាំងមូល» សាជាថ្មីឡើយ

ចែករំលែក៖

អន្តរជាតិ៖ លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីអង់គ្លេស នៅថ្ងៃអាទិត្យទី១៩ ខែកក្កដានេះ បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Telegraph ដោយបញ្ជាក់ថា បើទោះជាមានរលកទី២ COVID-19 ក៏ដោយលោកមិនចង់ប្រើប្រាស់ «វិធានការបិទប្រទេសទាំងមូល» សាជាថ្មីទៀតឡើយ។

ថ្លែងក្នុងឱកាសផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាននោះ លោកនាយករដ្ឋមន្ត្រីអង់គ្លេស ក៏បានប្រដូចដែរថា៖ ជម្រើសបិទប្រទេសទាំងមូលដើម្បីទប់ស្កាត់ COVID-19 គឺវាប្រៀបបានទៅជម្រើសនុយក្លេអ៊ែរដូច្នោះដែរ ដូច្នេះហើយលោកមិនចង់អនុវត្តវិធានការនេះជាថ្មីម្ដងទៀតនោះទេ។ លោក ចនសុន បាន គូសបញ្ជាក់ដូច្នេះថា៖ «វាប្រៀបដូចជាជម្រើសនុយក្លេអ៊ែរដូច្នោះដែរ។ ខ្ញុំមិនចង់ប្រើប្រាស់វាសាជាថ្មីទៀតនោះទេ ហើយខ្ញុំក៏មិនគិតដែរថាយើងនឹងដាក់ចេញ វិធានការបិទប្រទេសទាំងមូលសាជាថ្មី» នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBC នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០

ទន្ទឹមគ្នានោះដែរ ក្រុមអ្នកជំនាញជាច្រើន បានព្រមានថាអង់គ្លេស នៅតែអាចប្រឈមមុខនឹងហានិភ័យនៃការអនុវត្ត វិធានការបិទប្រទេសខណៈរដូវរងារកាន់តែខិតជិតចូលមកដល់។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ម្សិលមិញ លោក បូរីស ចនសុន ក៏បានរំពឹងដែរថា អ្វីៗនឹងអាចវិលទៅរកសភាធម្មតាវិញ នៅមុនថ្ងៃបុណ្យគ្រិស្មាក់នៅចុងខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែលោកក៏បានណែនាំឲ្យគ្រប់គ្នា ត្រៀមសម្រាប់ស្ថានការណ៍អាក្រក់ (ការផ្ទុះ COVID-19 រលកទី២) ដែលអាចនឹងកើតឡើងផងដែរ។

សូមជម្រាបថា ប្រទេសអង់គ្លេសមានមនុស្សស្លាប់រហូតដល់ទៅជាង ៤៥,២០០នាក់ ដោយសារជំងឺ COVID-19 ដែលតួលេខនេះ គឺខ្ពស់ជាងគេបំផុតនៅតំបន់អឺរ៉ុបក្នុងចំណោម ករណីឆ្លងសរុបជាង ២៩៣,០០០នាក់។ ហើយបច្ចុប្បន្នអង់គ្លេស បានចាប់ផ្តើមសម្លឹងមើលអំពីលទ្ធភាពនៃការដកវិធានការរឹតបន្តឹងបន្ថែមទៀត ខណៈស្ថានការណ៍ COVID-19 នៅតំបន់អឺរ៉ុបទាំងមូលបានធូរស្រាលឡើងវិញ ជាងតំបន់ផ្សេងៗទៀតទូទាំងពិភពលោក៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print