ចិនកំពុងតែឆ្លងកាត់ដំណាក់កាល អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក ដោយភ្លៀងធ្លាក់ខ្លាំងជាប់គ្នាជាច្រើនថ្ងៃបង្កឲ្យមានជំនន់ទឹកភ្លៀងជនលិចដងទន្លេយ៉ាងស្សេ(Yangtze) ហួសពីកម្រិតប្រកាសអាសន្នទៅទៀត។ ទឹកជំនន់កើនឡើងធ្វើឲ្យតំបន់ជាច្រើនត្រូវកាត់ផ្កាច់ ហើយពលរដ្ឋជាច្រើនត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។
បើទោះបីទំនប់ទឹកនៅដងទន្លេYangtzeចំនួន៣កន្លែងបានបើកទាំងអស់ ប៉ុន្តែកម្រិតទឹកក្នុងដងទន្លេបានកើនឡើងដល់ចំណុចខ្ពស់បំផុត។ កម្លាំងជួយសង្គ្រោះបានខិតខំជួយដល់ពលរដ្ឋ ខណៈភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ។
សារព័ត៌មានAP នៅថ្ងៃទី១៩ខែកក្កដា បានផ្សាយថា មានមនុស្ស១៤នាក់ស្លាប់នៅភាគកណ្តាលប្រទេសចិន ដោយសារតែភ្លៀងធ្លាក់ខ្លាំង និង១១នាក់ទៀតស្លាប់នៅខេត្តណានជីង (Nanjing) ។ តាមការប្រកាស ពីបណ្តាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបញ្ជាក់ថា មានពលរដ្ឋជាង២ម៉ឺននាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ហើយមានផ្ទះជាង១ពាន់ខ្នងរងការបំផ្លាញទាំងស្រុង។
មកទល់ពេលនេះ ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋនៅក្នុងទីក្រុងចំនួន១១។ តាមការព្យាករណ៍នឹងមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃខាងមុខទៀត។
តាមសារព័ត៌មានSCMP បានផ្សាយថា គ្រោះទឹកជំនន់លើកនេះមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមក។ សូមបញ្ជាក់ផងដែរថា គ្រោះទឹកជំនន់ធំបំផុតកើតឡើងនៅឆ្នាំ ១៩៩៨ ដែលបានសម្លាប់មនុស្សជាង ២ពាន់នាក់ ផ្ទះជាង៣លានខ្នងរងការបំផ្លាញ ភាគច្រើននៅតាមបណ្តោយមាត់ទន្លេ (Yangtze)៕
ដោយ៖ ធី រីណា