ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យកំណត់ងារ «ឯកឧត្តម» ឬ «លោកជំទាវ» សម្រាប់ចៅក្រម និងព្រះរាជអាជ្ញា

ចែករំលែក៖

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យកំណត់ងារ «ឯកឧត្តម» ឬ «លោកជំទាវ» សម្រាប់ចៅក្រម និងព្រះរាជអាជ្ញាតាមមុខតំណែង។
យោងតាមមាត្រា២ ក្នុងព្រះរាជក្រឹត្យ ចុះនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា កំណត់ឲ្យមានងារជា «ឯកឧត្តម» ឬ «លោកជំទាវ» សម្រាប់ចៅក្រម និងព្រះរាជអាជ្ញា ដែលមានមុខតំណែងនៅតាមសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តី ដូចខាងក្រោម៖
-ក៖ ប្រធាន អនុប្រធាន និងចៅក្រមទាំងអស់ នៃតុលាការកំពូល
-ខ៖ អគ្គព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារង និងព្រះរាជអាជ្ញាទាំងអស់ នៃមហាអយ្យការអមតុលាការកំពូល
-គ៖ ប្រធាន និងអនុប្រធាននៃសាលាឧទ្ធរណ៍
-ឃ៖ អគ្គព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍
-ង៖ ប្រធានសាលាដំបូងរាជធានី-ខេត្ត
-ច៖ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានី-ខេត្ត។
សូមអាននូវខ្លឹមសារព្រះរាជក្រឹត្យដូចខាងក្រោមទាំងស្រុង៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print