លោក គីម ជុងអ៊ុន ដកតំណែងមន្ត្រីជាច្រើនរូបពាក់ព័ន្ធ​គម្រោងសាងសង់មន្ទីរពេទ្យ

ចែករំលែក៖

សារព័ត៌មានរ៉យទ័រនៅថ្ងៃទី​២០​ខែកក្កដា បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន​ បានបញ្ជាឲ្យដកតំណែង​មន្ត្រីមួយចំនួនពាក់ព័ន្ធនឹងគម្រោង​សាងសង់មន្ទីរពេទ្យនៅក្នុងប្រទេសនេះ។
នេះជាការសម្រេចដ៏កម្ររបស់ថ្នាក់ដឹកនាំកូរ៉េខាងជើង​ ហើយមូលហេតុដែលនាំឱ្យឈានដល់ការ ដកតំណែងនេះគឺដោយសារតែមន្ត្រីទាំងនោះអំពាវនាវដល់ពលរដ្ឋឱ្យជួយបរិច្ចាគធនធានដើម្បីសាងសង់​មន្ទីរពេទ្យ​។ សកម្មភាពទាំងនោះធ្វើឲ្យលោកគីម ជុងអ៊ុនមិនពេញចិត្តឡើយ។
កន្លងមក មេដឹកនាំគីម ជុងអ៊ុន បានស្នើឲ្យសាងសង់មន្ទីរពេទ្យ នៅទីក្រុងព្យុងយ៉ាង​ ដើម្បីថែទាំសុខភាពសាធារណៈ​ ។ ប៉ុន្តែក្នុងពេលលោកគីម ទៅត្រួតពិនិត្យ ការដ្ឋានសាងសង់ក៏បានសម្រេចឲ្យ​ដកតំណែង​មន្ត្រីគ្រប់គ្រងមួយចំនួន​ ដែលបែងចែកមូលនិធិមិនសមហេតុផលក្នុងការសាងសង់ ហើយអំពាវនាវឲ្យពលរដ្ឋចូលរួមទៀតផង។
តាមសារព័ត៌មាន កូរ៉េខាងជើង KCNA បានផ្សាយថា លោក គីម ជុងអ៊ុន​​បានថ្កោលទោសយ៉ាងខ្លាំងដល់មន្ត្រីគ្រប់គ្រងការដ្ឋាន​ ពិសេស​ ការអំពាវនាវឲ្យពលរដ្ឋ​បរិច្ចាគក្នុងការសាងសង់​។ លោកគីម ចង់ឲ្យការសាងសង់មន្ទីរពេទ្យ​នេះគឺជាការចំណាយរបស់រដ្ឋទាំងអស់ ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print