ការ​ចុះ​ឈ្មោះ​សម្រាប់​វគ្គ​ជម្រុះ​តាម​តំបន់​នៃ​ការ​ប្រកួត​បាល់ទាត់​ Tiger​ Street​ Football​ Festival​ 2016​ បាន​ចាប់ផ្តើម​ហើយ

ចែករំលែក៖

​ភ្នំពេញ​៖​ នេះ​គឺជា​ឆ្នាំ​ទី​4​ហើយ​ សំរាប់​ព្រឹត្តិការណ៍​បាល់ទាត់​ Tiger​ Street​ Football​ Festival​ នាំ​មក​ជូន​ដោយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ ដែល​ទទួល​បាន​ចំណាប់​អារ​ម្ម​ណ៏​និង​ការ​គ្រាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកចូលរួម​ប្រកួត​ និង​អ្នក​ទស្សនា​។​ Tiger​ Street​ Football​ Festival​ឥឡូវនេះ​ជា​ព្រឹត្តិការ​ណ៏​ប្រកួត​កីឡា​ដ៏​ធំ​អស្ចារ្យ​សំរាប់​យុវជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​ការ​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់​នៃ​កម្មវិធី​ Tiger​ Street​ Football​ Festival​ 2016​ បាន​ចាប់ផ្តើម​ហើយ​ចាប់ពី​ថ្ងៃនេះ​នៅ​ទីក្រុង​សៀមរាប​ បាត់ដំបង​ ព្រះ​សីហ​នុ​ កំពង់ចាម​ និង​ រាជធានី​ភ្នំពេញ​ដើម្បី​សម្រាំង​ជ្រើសរើស​ ៣២០​ ក្រុម​មុន​ពេល​ការ​ប្រកួត​វគ្គ​ផ្តាច់​ព័​ត្រ​ថ្នាក់​ជាតិ​ប្រព្រឹត្ត​ធ្វើ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ខាង​មុខ​សាល​មហោស្រព​ដើម្បី​ស្វែងរក​ជើងឯក​Tiger​ Street​ Football​ Festival​ 2016​។​

​ដើម្បី​មាន​សិទ្ធិ​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់​ កីឡាករ​ទាំងអស់​ត្រូវជា​បុរស​ដែល​មាន​អាយុ​ចាប់ពី​១៨​ឡើង​ទៅ​គិត​ត្រឹម​ថ្ងៃ​ទី​១​ខែមករា​២០១៦​។​ កីឡាករ​ទាំងអស់​អាច​រក​ពាក្យសុំ​ប្រកួត​បាន​ដែល​មាននៅ​តាម​ការិយាល័យ​ក្រុមហ៊ុនស្រា​បៀរ​ Tiger​ នៅ​រាជធានី​ភ្នំពេញ​រឺ​នៅ​តាម​បណ្តា​ខេត្តសៀមរាប​បាត់ដំបង​ កំពង់ចាម​និង​ព្រះ​សីហ​នុ​ឬ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ដែល​ស្ថិត​នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ ឬ​ទាញ​យក​ពី​បណ្តាញ​សង្គម​ Facebook.com/TigerBeerKH​ ។​ បែបបទ​ដែល​បាន​បំពេញ​រួច​ ត្រូវ​យក​មក​ដាក់​នៅ​តាម​ការិយាល័យ​ស្រា​បៀរ​ Tiger​ ឬ​តាម​រយៈ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ ឬ​តាម​រយៈ​អ៊ី​ម៉ែ​ល​៖[email protected]​។​ ក្រុមហ៊ុន​នឹង​ជម្រាប​អំពី​ព​ត៌​មាន​លំអិត​ឬ​ឯកសារ​បំពេញបន្ថែម​បន្ទាប់​ពី​ដាក់​ពាក្យ​រួច​។​

​ដូច្នេះ​ សូម​មក​ចុះ​ឈ្មោះ​ក្រុម​របស់​លោក​អ្នក​ឥឡូវនេះ​ឲ្យ​បាន​មុន​ថៃ្ង​ទី​ 05​ កុ​ម្ភះ​ 2016​។​ ចំពោះ​កាលបរិច្ឆេទ​នៃ​ការ​ប្រកួត​ និង​ទីតាំង​៖

•​ ​ថ្ងៃ​ទី​១៣​ -​ ១៤​ ខែកុម្ភៈ​ នៅ​ខេត្ត​ ព្រះ​សីហ​នុ​ ឆ្នេរ​អូរ​ឈើទាល​

•​ ​ថ្ងៃ​ទី​ ២០​ -​ ២១​ ខែកុម្ភៈ​ នៅ​ខេត្ត​ កំពង់ចាម​ នៅ​ខាង​មុខ​សាលា​គរុកោសល្យ​ខេត្ត​

•​ ​ថ្ងៃ​ទី​ ២៧​ -​ ២៨​ ខែកុម្ភៈ​ នៅ​ខេត្តសៀមរាប​ ខាង​មុខ​សារមន្ទីរ​អប្សរា​ គ្យុ​ង​យូ​

•​ ​ថ្ងៃ​ទី​ ៥-​ ៦​ ខែមីនា​ នៅ​ខេត្តបាត់ដំបង​ ផ្សារ​ទំនើប​ភូ​ពុ​យ​

•​ ​ថ្ងៃ​ទី​ ១១-​ ១២​ ខែមីនា​ នៅ​រាជធានី​ភ្នំពេញ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ខាង​មុខ​សាល​មហោស្រព​

​ព្រឹត្តិការណ៍​ Tiger​ Street​ Football​ Festival​ នេះ​មិន​ត្រឹមតែ​បង្ហាញ​ស្ទីល​លេង​បាល់ទាត់​ដ៏​អស្ចារ្យ​ថែម​ទាំង​មាន​សកម្មភាព​សប្បាយ​រីករាយ​ជា​ច្រើន​នៅ​លើ​ទីលាន​និង​ក្រៅ​ទីលាន​ដូច​ជា​ការ​សំដែង​ក្បាច់​រាំ​ពី​ក្រុម​នារី​រាំ​ដ៏​ស្រស់​ស្អាត​កន្លែង​លេង​ហ្គេ​ម​កំសាន្ត​ការ​ដាក់​តាំង​លក់​សំភារ​:​ទាក់ទង​នឹង​កីឡា​មាន​លក់​ជូន​ពិសេស​សំរាប់​ការ​ជាវ​ផលិតផល​ស្រា​បៀរ​ Tiger​ មានការ​ប្រគំ​តន្ត្រី​ចូលរួម​សំដែង​ដោយ​តារា​ល្បីៗ​ ហើយនឹង​មានកម្ម​វិធី​ពិសេស​ជា​ច្រើន​ទៀត​ដែល​ញាំ​ង​អោយ​ព្រឹត្តិការណ៍​នេះ​កាន់តែ​ជក់ចិត្ត​ និង​ដក់​ជាប់​អារម្មណ៍​ដល់​អ្នក​ទស្សនា​។​

​ព័ត៌មាន​លម្អិត​បន្ថែម​ សូម​ទំនាក់ទំនង​លេខ​៖077​ 777​ 928​ ឬ​ចូល​ទៅ​កាន់​គេហទំព័រ​៖​ Facebook.com/TigerBeerKH​ ។​

​នេះ​ពិតជា​ពេលវេលា​មួយ​ដ៏​អស្ចារ្យ​ សំរាប់​ក្រុម​អ្នកចូលរួម​ប្រកួត​ដើម្បី​ក្លាយជា​ជើងឯក​ Tiger​ Street​ Football​ Festival​ 2016​ រូ​ម​ជាមួយ​ទឹកប្រាក់​ $10,000​

​ស្តែង​ចេញ​នូវ​ភាព​អស្ចារ្យ​ ដណ្តើម​យកក្តី​សុ​បិ​ន្ត​អ្នក​ ជាមួយ​ Tiger​ Street​ Football​ Festival​ 2016

​ពិសា​ដោយ​ការ​ទទួលខុសត្រូវ​

...

TSF2016_Banner_(W6m x H2m)_F

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print