ភ្នំពេញ៖ គម្រោងសាងសង់ ស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ត្រូវបានធ្វើពិធី បញ្ចុះបឋមសិលា នាព្រឹកថ្ងៃទី ថ្ងៃទី២៨ ខែមករាឆ្នាំ២០១៦ ដោយបានការអញ្ជើញចូលរួម ពីឯកឧត្តម រស់ សុផាន់ អនុប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ លោកសុខ សម្បត្តិ ប្រធានគណៈកម្មាធិការ បក្សខណ្ឌព្រែកព្នៅ ។
លោក យិន អ៊ីម ប្រធានគណៈកម្មធិការបក្សសង្កាត់សំរោង បានឲ្យដឹងថា ស្នាក់ការដែលចាប់ដំណើរការសាងសង់នាពេលនេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិគ្រោះសង្កាត់សំរោង មាន បណ្ដោយ ប្រវែង២៤ម៉ែត្រ និងទទឹង ១៣ម៉ែត្រ កំពស់១ជាន់ប្រក់ក្បឿង គ្រោងចំណាយថវិកាប្រមាណ ៤ម៉ឺន ៥ពាន់ដុល្លាអាមេរិក ដែលពេលនេះថវិកា របស់គណបក្សសង្កាត់ មានចំនួន៨ពាន់ដុល្លា។
ថ្លែងក្នុងពិធីបញ្ចុះបឋមសិលានេះ លោក សុខ សម្បត្តិ មានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មី១ទៀត ដែលនឹងលេចចេញជារូបរាងឡើង ដើម្បីសម្រួលដល់ ការអនុវត្តកិច្ចការរដ្ឋបាល របស់គណបក្សឲ្យបានកាន់តែល្អប្រសើរ។
លោកសុខ សម្បត្តិ បានលើកឡើងពីប្រវត្តិ គណគណបក្សប្រជាជនកម្ពុជា ដែលតាំងពីចាប់បដិសន្ធិ មកទល់បច្ចុប្បន្ន បានឆ្លងកាត់ដំកាលធំៗជាប្រវត្តិសាស្ដ្រ ប្រកប ដោយវីរៈភាពដោយប្រកាន់ខ្ជាប់នូវឧត្តមគតិនិងគោលជំហរ ឥតប្រែប្រួល ឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជន ពុះពារជំនះ គ្រប់ឧបសគ្គ ដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជាជន ។
លោក បានលើកឡើងផងដែរពីវីរៈភាព របស់ថ្នាក់ដឹកនាំកំពូល គណបក្ស ប្រជាជនកម្ពុជាហ៊ានធ្វើពលីកម្មឥតរួញរា ដើម្បីការរីកចំរើន ភាពសុខក្សេមក្សាន្ដ របស់ប្រជាពលរដ្ឋ ពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សបច្ចុប្បន្ន ដោយអនុវត្ត យុទ្ធសាស្ដ្រឈ្នះ ឈ្នះ របស់សម្ដេច កសាងបាននូវ សន្ដិភាព ការបង្រួបបង្រួមជាតិ ដែលធ្វើឲ្យប្រទេសជាតិមានការរីកចំរើន លើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ចនយោបាននិងការទូត ថែមទៀតផង។
ជាក់ស្ដែងកន្លងទៅ ថ្មីៗនេះ កម្ពុជា បានទទួលការចាប់អារម្មពី មហាអំណាចធំៗ ដូចជា រុស្សី និងសហរដ្ឋអាមេរិកជាដើម ដោយ បានបញ្ជូន ប្រមុខការទូត របស់គេមកកាន់កម្ពុជា ដើម្បីរឹតចំណងមិត្តភាពនិង និងបង្កើនកិច្ចសហប្រតិបត្តិការឲ្យបានខ្លាំងក្លាថែមទៀតជាមួយកម្ពុជា៕
ដោយ៖ ព្រែកជ័យ