ចាប់ខ្លួន​មុខសញ្ញា​គ្រឿងញៀន​ម្នាក់​ និង​ថ្នាំ​ញៀន​៦​កញ្ចប់​ នៅ​ស្ទឹង​មាន​ជ័យ

ចែករំលែក៖

​ភ្នំពេញ​៖​ នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​បាន​ចាប់ខ្លួន​ជនសង្ស័យ​ ម្នាក់​ ពាក់ព័ន្ធ​ចែកចាយ​គ្រឿងញៀន​ គ្រា​ដែល​ជនសង្ស័យ​រូប​នេះ​ធ្វើ​សកម្មភាព​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​។​

​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ប្រព្រឹត្ត​ទៅ​កាលពី​វេលា​ម៉ោង​៣​ និង​១០​នាទី​រសៀល​ ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៦​នៅផ្ទះ​របស់​ជនសង្ស័យ​ តាម​បណ្ដោយ​ផ្លូវលំ​ ស្ថិត​ក្នុងភូមិ​មាន​ជ័យ​១​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ ។​

​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​មានឈ្មោះ​ ចាន់​ រ៉ា​វី​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មុខរបរ​រើស​អេ​ត​ចាយ​ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ ។​

​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ ខណៈ​ដែល​ចាប់ខ្លួន​ជនសង្ស័យ​ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​ ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​៤​កញ្ចប់​តូច​ និង​២​កញ្ចប់​ធំ​,​ ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​,​ សៀវភៅបញ្ជី​កត់ត្រា​ថ្លៃ​ជំពាក់​គ្រឿងញៀន​១​ក្បាល​ និង​ដាវ​សាំ​ម៉ូ​រ៉ៃ​២​ដើម​ ។​

​ជនសង្ស័យ​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​សាកសួរ​ និង​ចាត់ការ​តាម​នីតិវិធី​៕

gsg11

...

ដោយ៖ ​ប្រាថ្នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print