ក្រុមចោរសមុទ្រតំបន់អាហ្វ្រិកខាងលិចចាប់នាវិកនិងនាវាដឹកប្រេងរបស់ប្រទេសក្រិច

ចែករំលែក៖

នាវាដឹកប្រេង MV Curacao ត្រូវក្រុមចោរសមុទ្រនៅតំបន់​អាហ្វ្រិកខាងលិចវាយប្រហារ​នៅតំបន់ឆ្នេរសមុទ្រ​Benin ​មានចម្ងាយប្រមាណ​៣០០គីឡូម៉ែត្រ​។ ក្នុងចំណោមនាវិក​១៩នាក់នៅលើនាវានោះ មាន​១៣នាក់​ជាជនជាតិ រុស្ស៊ីនិងអ៊ុយក្រែន ត្រូវបានក្រុមចោរសមុទ្រ​ចាប់ធ្វើជាចំណាប់ខ្មាំង។
ក្រុមហ៊ុន Alison Management ដែលមានទីតាំង នៅក្នុងរដ្ឋធានីAthens ប្រទេសក្រិច​​នៅថ្ងៃទី ២០​ខែកក្កដានេះបានប្រកាសឲ្យដឹងថា ​ ក្រុមចោរសមុទ្រប្លន់នាវាតាំងពីថ្ងៃទី​១៧ ខែកក្កដា ​ហើយបានចាប់ខ្លួននាវិកជនជាតិរុស្ស៊ីនិងអ៊ុយក្រែនធ្វើជាចំណាប់ខ្មាំង។ ទីកន្លែងដែលនាវា​រងការវាប្រហារប្លន់ពីក្រុមចោរសមុទ្រនោះ​ មានចម្ងាយពីឆ្នេរសមុទ្រ​Benin ៣០០ គីឡូម៉ែត្រ ។
តាមការលើកឡើងរបស់ក្រុមហ៊ុន Alison Management នាវាដឹកទំនិញក្លាសេ របស់ក្រុមហ៊ុន​ ត្រូវបានបញ្ជូនទៅជួយដល់នាវាដឹកប្រេងខាងលើ​ ជាមួយគ្នានេះក្រុមហ៊ុនកំពុងស្វែងរកមធ្យោបាយ ដើម្បីជួយដល់នាវិកដែលត្រូវក្រុមចោរសមុទ្រចាប់ខ្លួន។
ឈូងសមុទ្រ Guinea និងឆ្នេរសមុទ្រនីហ្សេរីយ៉ា​ ស្ថិតនៅក្នុងចំណោមតំបន់សមុទ្រដែលមានគ្រោះថ្នាក់បំផុតលើពិភពលោក ដោយសារតែមានក្រុមចោរសមុទ្រ​បានប្លន់​នាវាដឹកទំនិញជាបន្តបន្ទាប់ ដើម្បីទាមទារប្រាក់ពីម្ចាស់នាវា។
កំុំថាឡើយតំបន់សមុទ្រអាហ្វ្រិក នៅទ្វីបអាស៊ី ក្រុមចោរសមុទ្រក៏បានធ្វើសកម្មភាពប្លន់កើនឡើងខ្ពស់ដែរដោយសារតែវិបត្តិអត់ការងារធ្វើ ពាក់ព័ន្ធកូវីដ​-១៩ ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print