វាយប្រហារគ្រាប់បែកនៅស៊ីរី ស្លាប់និងរបួស​៩០នាក់

ចែករំលែក៖

មានករណីវាយប្រហារដោយគ្រាប់បែកបង្កៃនៅក្នុងរថយន្ត កើតឡើងនៅតំបន់ Azaz ភាគខាងលិចប្រទេសស៊ីរី បណ្តាលឲ្យមនុស្ស​៩០នាក់ស្លាប់និងរបួស​។
ការវាយប្រហារកើតឡើងនៅថ្ងៃទី​១៩ ខែកក្កដា ស្ថិតនៅក្នុងភូមិ Siccu តំបន់Azaz ភាគខាងលិចប្រទេសស៊ីរី​ ជាប់ព្រំដែនខេត្ត​ភាគខាងត្បូងគឺខេត្ត​Killis របស់ប្រទេសទួរគី​។
ការវាយប្រហារខាងលើបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ និង ៨៥នាក់រងរបួសជាទម្ងន់ ។​ អ្នករងរបួស​១៥នាក់ក៏បានបញ្ជូនទៅព្យាបាលនៅក្នុងប្រទេសទួរគីផងដែរ ក្នុងនោះមានម្នាក់របួសធ្ងន់។
ហេតុការណ៍វាយប្រហារខាងលើកើតឡើងក្នុងពេលដែលស៊ីរីចាប់ផ្តើមបោះឆ្នោតសភា​នៅទូទាំងប្រទេស។​មូលហេតុដែលបណ្តាលឲ្យមានការវាយប្រហារគ្រាប់បែកខាងលើ ក្រុមជំនាញកំពុងតែធ្វើការស្រាវជ្រាវ ហើយមកទល់ពេលនេះ​មិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់នៅឡើយទេ។
ពាក់ព័ន្ធនឺងការបោះឆ្នោតនៅស៊ីរីនាថ្ងៃទី​១៩​ខែកក្កដា ដែលជាការបោះឆ្នោតលើកទី​៣​ចាប់​តំាងពីឆ្នាំ​២០១១មក។ មកទល់ពេលនេះមិនទាន់មានលទ្ធផលនៅឡើយ ប៉ុន្តែមានការព្យាករថា គណបក្សកាន់អំណាចរបស់ប្រធានាធិបតី អាល់អាសាដ នឹងទទួលបានការគាំទ្រខ្ពស់ ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print