ឆេះរថយន្តដឹកកុងតឺន័រលើផ្លូវជាតិលេខ១

ចែករំលែក៖

ភ្នំពេញៈ រថយន្តដឹកកុងតឺន័រមួយគ្រឿងបានជួបគ្រោះអគ្គិភ័យឆេះហុយផ្សែង
ងងិឹត ពេលកំពុងបើកបរលើផ្លូវជាតិលេខ១ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
ក្នុងករណីគ្រោះអគ្គិភ័យឆេះរថយន្តដឹកកុងតឺន័រនេះដែរមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរឬក៏ខូចខាតដល់ទំនិញដែលផ្ទុកនៅក្នុងកុងតឺន័រឡើយ ពោលគឺខូចខាតតែសម្ភារខាងក្រៅបន្តិចបន្តួចប៉ុណ្ណោះ ដោយសារតែអ្នកបើកបររថយន្តរួមជាមួយព្រូបានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទាន់ពេលវេលា ។
លោក ប៊ុនណា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះបានប្រាប់ថា ករណីឆេះនេះបណ្តាលមកពីឆ្លងប្រព័ន្ធខ្សែភ្លើងចំណុចក្បាលសណ្តោងរឺុម៉កដឹកកុងតឺន័រ តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរឬអ្នកនៅក្នុងរថយន្តឡើយគឺគ្រាន់តែខូចខាតតិចតួចប៉ុណ្ណោះ សូម្បីតែទំនិញនៅក្នុងកុងតឺន័រក៍មិនទទួលរងនូវការខូចខាតដែរ ៕

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print