នារីម្នាក់លោតទឹកពីលើស្ពានច្បារអំពៅប៉ងសម្លាប់ខ្លួនតែត្រូវបានប្រជាពលរដ្ឋជួយស្រង់ឡើងគោកវិញ

ចែករំលែក៖

​ភ្នំពេញ​៖ នារី​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ផ្លូវចិត្ត ​បាន​រត់ឡើង​ទៅលើ​ស្ពាន​ព្រះមុនីវង្ស​ (ច្បារអំពៅ​ចាស់​)រួចហើយលោតទឹកសម្លាប់ខ្លួន តែសំណាងល្អ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ឃើញចុះហែលទៅស្រង់​ឡើងលើ​គោក​វិញ​។​

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៩ និង​១៥ នាទី​យប់​ថ្ងៃ​ចន្ទ​ទី ២០ ខែកក្កដា ឆ្នាំ ២០២០ នៅ​ក្រោម​ស្ពាន​​ ច្បារអំពៅ​ចាស់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាននៅកន្លែងកើតហេតុបាន​ឲ្យ​ដឹងថា មុនមុនពេលកើតហេតុគេឃើញនារីម្នាក់មិនដឹងជាមានវិបត្តិអ្វីទេបាន​រត់​ឡើងលើ​ស្ពាន​​​ច្បារអំពៅ​ចាស់​យ៉ាង​លឿន រួចក៏លោតចុះទៅក្នុងទឹកទន្លេ ប៉ុន្តែភ្លាមៗនោះក៏មាន​ប្អូនប្រុស​២នាក់ឃើញមានមនុស្សលោតទឹកសម្លាប់ខ្លួនបែបនេះក៏បានចុះហែលទឹក​ទៅ​ចាប់ទាញ​ជនរងគ្រោះស្រង់​មកលើ​គោក​វិញ ។​

បន្ទាប់ពី​​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បានចុះមក​ដល់រួច​បាន​ទាក់ទង​ទៅ​ក្រុមគ្រួសារមកនាំនារីដែលលោតទឹកសម្លាប់ខ្លួននោះត្រឡប់ទៅផ្ទះវិញ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print