រថយន្តដឹកប្រេងឥន្ធនៈ(ក្រុមហ៊ុនកម្ពុជាតេលា)បានបើកគេចថ្លុកមានទឹកទៅបុកម៉ូតូ២គ្រឿងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្តដឹកប្រេងឥន្ធនៈ (ក្រុមហ៊ុនកម្ពុជាតេលា)បានបើកគេចជង្ហុកមានទឹកជ្រុលចង្កូតទៅបុកម៉ូតូ២គ្រឿងដែលបើកបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យបុរស២នាក់រងរបួសធ្ងន់និងស្រាល បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងក្បាលព្រលប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រលប់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២០  ស្ថិតនៅភូមិចេក ឃុំ សំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ
មឿន សុខា អាយុ ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀង ជិះម៉ូតូ ម៉ាកហុងដាសេ១២៥ ផលិតឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១K-៥៩០៩ខូចខាតយ៉ាងដំណំ។

អ្នករបួសម្នាក់ទៀតឈ្មោះភាព កិ  អាយុ ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀង  ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១E- ៦៦៤៣។

ចំណែកអ្នកបើករថយន្តបង្កហេតុត្រូវបានគេស្គាល់ឈ្មោះឃឹម សុភ័ក្ស  អាយុ ៣៤ ឆ្នាំ មុខរបរតៃកុងរថយន្តដឹកប្រេងឥន្ធនៈក្រុមហ៊ុនកម្ពុជាតេលា សាខាទីរួមខេត្តស្វាយរៀង ។

តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកSHACMAN H៣០០០ ពណ៌ស ទម្ងន់សរុប ២៥,០០ តោន ពាក់ស្លាកលេខខាងមុខ ភ្នំពេញ ៣E-៦៥១៤ និងស្លាកលេខខាងក្រោយ ភ្នំពេញ ៤A –  ២៦៤១ដោយធ្វើដំណើរពីត្បូងទៅជើង ហើយបានបើកគេចថ្លុកមានទឹក ក៏បានជ្រុលចង្កូតទៅបុកម៉ូតូ ទាំង២គ្រឿងដែលបើកបញ្ច្រាសគ្នាពេញទំហឹងទើបបង្កការភ្ញាក់ផ្អើលតែម្តង។

អ្នករងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែក
មធ្យោបាយធ្វើដំណើរទាំង៣គ្រឿងសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចន្រ្ទា ដើម្បីដោះស្រាយពេលក្រោយ ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print